អូស្ដ្រាលី៖ បុរសម្នាក់ បានចែករំលែករូបភាព​​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញស្ដេចពីងពាងដ៏ធំ កំពុងតែលាក់ខ្លួននៅក្នុងរុន្ធដី ក្នុងសួនច្បារក្រោយផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី។

ពីងពាងដ៏ចម្លែកនោះ មានជើងសរុបចំនួន ដែលត្រូវបានគេស្គាល់ថាជា «ពីងពាងចចក» ព្រោះវាស៊ីសត្វចង្រិត ពីងពាងប្រភេទផ្សេងៗ ស្រមោច និងកណ្ដូបជាអាហារ។ ភាគច្រើនវាមានទំហំ និងពណ៌ខុសៗគ្នា ហើយជាពិសេស​ វាមានភ្នែកសរុបរហូតដល់ ដោយចែកចេញជាជួរ និងអាចរស់បានរយៈពេល ឆ្នាំផងដែរ។ ពីងពាងប្រភេទនេះ ជាទូទៅមាននៅក្នុងប្រទេសអូស្ដ្រាលី នៅតាមតំបន់ព្រៃស្ងួត ព្រៃជាប់ឆ្នេរសមុទ្រ និងតាមវាលស្មៅទាបៗដែលដុះនៅលើភ្នំ។

យ៉ាងណាមិញ បុរសខាងលើ បានបង្ហោះរូបពីងពាងទៅលើបណ្ដាញអុីនធឺណេត និងភ្ជាប់ជាមួយសំនួរដោយសួរថា «តើអ្នកដឹងទេថាវាជាអ្វី?» ក៏ស្រាប់តែមានអ្នកខ្លះបានធ្វើការប្រៀបធៀបពីងពាងមួយក្បាលនោះ ទៅនឹងតួអង្គពីងពាង Aragog ក្នុងរឿង Harry Potter ដោយផ្អែកលើរូបរាងលក្ខណៈ ដ៏ចម្លែករបស់វា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពីងពាងដែលប្រទះឃើញក្នុងសួរច្បារ
ពីងពាង ដែលជាតួអង្គក្នុងរឿង Harry Postter
ពីងពាង ចចក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]