មេ​ដឹក​នាំ​ហ្វី​លី​ពីន មាន​​មហិច្ចតា​​​ចង់​បាន​វ៉ាក់​សាំង​​ការពារ​កូវីដ​​១៩​ សម្រាប់​​ពលរដ្ឋទាំង ១១៣ លាននាក់នៅទូ​ទាំង​​ប្រ​ទេស​​​

//s9.kh1.co/9a/9a12e9fb11b28d967c8ad5c1244ddbadd77dcd96.jpg
សង្គម

 ១៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

«ខ្ញុំសង្ឃឹមថា វ៉ាក់សាំងនឹងឆាប់បានមកដល់ប្រទេសរបស់ខ្ញុំ សម្រាប់ប្រជាជនរបស់ខ្ញុំ»

កាលពីថ្ងៃ ១៤តុលាកន្លងទៅ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោកឌុយតាតេបាននិយាយទៅកាន់​ប្រជាជន​របស់លោកថា ថវិកាទាំងអស់ដែលរដ្ឋទទួលបាននឹងយកទៅដំណើរការទៅលើវ៉ាក់សាំងការពារកូវីដ១៩។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកថា៖ «ខ្ញុំសង្ឃឹមថា វ៉ាក់សាំងនឹងឆាប់បានមកដល់ប្រទេសរបស់ខ្ញុំ សម្រាប់ប្រជាជនរបស់ខ្ញុំ»។

លោកឌុយតាតេបានបន្ដទៀតថា លោកត្រូវការថវិកាលើសពីតម្រូវការសម្រាប់ផ្តល់វ៉ាក់សាំងឲ្យដល់​គ្រប់ប្រជាជន​ទាំងអស់​ទូទាំង​ប្រទេស​ហ្វីលីពីន ដែលមានចំនួន ១១៣ លាននាក់។​

អ្នកនាំពាក្យរបស់លោកបានសង្កត់ធ្ងន់ថា លោកឌុយតាតេចង់បានវ៉ាក់សាំងយ៉ាងចាំបាច់​មិនថាទទួលបានពីប្រទេស​ប្រទេស​រុស្ស៊ី ឬប្រទេសចិនឡើយ គឺលោកឌុយតាតេទទួលទិញសម្រាប់ប្រជាជនរបស់ខ្លួន។​ តាមរបាយការណ៍ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន ប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩១០​នាក់គិតត្រឹមថ្ងៃ ១៤តុលា។ ហើយចំនួនអ្នកឆ្លងសរុបមាន ៣៤៦៥៣៦​ នាក់ រីឯអ្នកស្លាប់មានចំនួនខ្ពស់រហូតដល់ ៦៤៤៩ នាក់។ យ៉ាងណាមិញ អ្នកឆ្លងមានចំនួន ៤៦២២៧នាក់ និងចំនួនអ្នកជាសះស្បើយមាន ២៩៣៨៦០ នាក់៕

<br>

Sok Lyheng
សុខ លីហេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T