ល្អអីល្អយ៉ាងនេះ! Lukaku ស៊ុត២គ្រាប់ម្នាក់ឯង ជួយប៊ែលស៊ិក វ៉ាអង់គ្លេស ឡើងឈរលេខ១ក្នុងពូល (មានវីដេអូ)

//s9.kh1.co/54/548430e3c9defb048495301e9651557e4e66c155.jpg
កីទ្បា

 ១៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីស្លង់ បរាជ័យក្រោមថ្វីជើង ប៊ែលស៊ិក ២-១ ក្នុងការប្រកួតជុំទី៤ ពូល A2 ពាន Nation League

បរទេស៖ ក្រុមជម្រើសជាតិប៊ែលស៊ិក បានឡើងទៅឈរលេខ១ ក្នុងពូល A2 ពាន Nation League ក្រោយផ្ដួលក្រុ អ៊ីស្លង់កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ  ដោយលទ្ធផលប្រផិតប្រផើយ ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=634,h=554,q=100/a6/a6d98cc6f6d1865546ffb29cff877c8ec28a0f81.png

២គ្រាប់របស់ក្រុមប៊ែលស៊ិក គឺកើតមានឡើងក្នុងតង់ទី១ រកបានតាមរយៈខ្សែប្រយុទ្ធក្រុម Inter Milan កីឡាករ Romelu Lukaku នៅនាទីទី៩ និងការស៊ុតបាល់ប៉េណាល់ទី នៅនាទីទី៣៨។ ដោយឡែក១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ អ៊ីស្លង់ ធ្វើបានដោយកីឡាករ Birkir Saevarsson នៅនាទីទី១៧។

Lukaku ពាក់លេខ១០
Lukaku ពាក់លេខ១០

តាមរយៈជ័យជម្នះនេះ បានជួយប៊ែលស៊ិក វ៉ាក្រុមជម្រើសជាតិអង់គ្លេស ដែលភ្លាត់ចាញ់ក្រុម ដាណឺម៉ាក ១-០ នៅកីឡដ្ឋាន Wembley កាលពីម្សិលមិញនោះ ទៅឈរលេខ១ ក្នុងពូល ក្រោយ ៤ប្រកួតកន្លងទៅ រកបាន៩ពិន្ទុ ។

តារាងពិន្ទុ ក្នុងពូល A2
តារាងពិន្ទុ ក្នុងពូល A2

គួរបញ្ជាក់ដែរថា Lukaku ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្រុមជម្រើសជាតិប៊ែលស៊ិក ពោលបន្ថែម២គ្រាប់កាលពីយប់មិញជាគ្រាប់ទី៥៥ហើយ របស់អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះ ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T