បរទេស៖ ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បានដាក់បង្ហាញ មនុស្សយន្តគំរូដែលអាចពិនិត្យមើលដំណាំនីមួយៗនៅក្នុងចម្ការ ដើម្បីជួយកសិករឲ្យបង្កើនទិន្នផលដំណាំ។ មនុស្សវិលកង់នេះអាចធ្វើដំណើរឆ្លងកាត់ចម្ការតាមខ្សែស្រប ដូចនេះពួកវាមិនអាចដើរលើដំណាំ ដោយមិនឲ្យប៉ះពាល់ដល់ពួកវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងមួយនេះត្រូវបានគេឲ្យឈ្មោះថា Project Mineral ដែលវាជាផ្នែកមួយក្រុមហ៊ុន X របស់ Alphabet ដែលមានគោលបំណងបង្កើតបច្ចេកវិទ្យាផ្លាស់ប្ដូររបៀបរបបនៃការធ្វើចម្ការ។ ខាងក្រុមការងារបាននិយាយថា គោលដៅសំខាន់របស់ខ្លួនគឺដើម្បីដោះស្រាយតម្រូវការស្បៀងអាហារ ដែលកំពុងកើនឡើង នៅលើពិភពលោក និងនិរន្តរភាពនៃការដាំដុះ។
ក្រុមហ៊ុនបាននិយាយថា ខណៈពេលដែលកសិករអាចទទួលបានព័ត៌មាន អំពីលក្ខណៈដីឬអាកាសធាតុ មនុស្សយន្តត្រូវបានបង្កើតឡើង ដើម្បីពិនិត្យមើលពីរបៀបមើលរុក្ខជាតិ ពេលពួកវាកំពុងលូតលាស់ ទៅនឹងបរិស្ថានដែលពួកវាស្ថិតនៅ។ មិនតែប៉ុណ្ណោះ វាអាចកត់ត្រាពត៌មានផ្សេងៗទាក់ទងនឹងរុក្ខជាតិ ដូចជាកម្ពស់របស់វា តំបន់ស្លឹក ទំហំផ្លែ។
បន្ថែមពីនេះ វាអាចពិនិត្យមើលសត្វល្អិតចង្រៃ ដែលធានាបាននៅពេលប្រមូលផល ឬពេលដាំដុះឲ្យត្រូវពេលវេលា មើលស្មៅ និងការដាក់របងព័ទ្ធជុំវិញផងដែរ។ រាល់ទិន្នន័យទាំងអស់ត្រូវបានបញ្ចូលទៅក្នុង ប្រព័ន្ធនៃការសិក្សាតាមម៉ាស៊ីន ដើម្បីព្យាយាមមើលគំរូនិងការយល់ដឹង ដែលមានអត្ថប្រយោជន៍ដល់កសិករ៕



Thought beancounting was boring? Our AI model brings some color to the field with a "disco vision" effect that makes it easier for growers to see and count how many soybeans are growing (and grooving) above-ground. https://t.co/S4I9kgFfbc pic.twitter.com/Fkkx8Uei26
— The Team at X (@Theteamatx) May 26, 2020