ក្រសែខ្យល់បក់! ​ផ្ទះ​ឫស្សី​ធម្មតា មិន​ប្រណិត គ្មាន​សេវា​ទូរស័ព្ទ ​តែជាក្តី​សុខ​សម្រាប់​អ្នក​

//s9.kh1.co/3a/3a41ae76c04dd0dee9eed6e1e6c25a49f4f4d3e7.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

Ger Lee Grow ជាផ្ទះឫស្សីធម្មតា មិនប្រណិត មិនមានផាសុកភាព ឬបំពាក់ដោយគ្រឿងបរិក្ខារពេញលេញនោះទេ។ ហើយសេវាទូរស័ព្ទមិនមានទេ...

Ger Lee Grow ជាភាសា បាកាន ដែលប្រែថា ក្រសែខ្យល់បក់ គឺមានន័យថាផ្ទះនេះត្រូខ្យល់បក់រហូត ជួនបក់ខ្លាំង ប៉ុន្តែវាមិនមានគ្រោះថ្នាក់នោះទេ  ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯទេសភាពនៅទីនោះវិញ ពិតជាស្រស់ស្អាតប្លែកភ្នែក ព្រោះថាមានភ្នំ និងធម្មជាតិបៃតង ដ៏ស្រស់ត្រកាល ដែល​ព័ទ្ធជុំវិញខ្លួនយើងតែម្ដង ហើយអាកាសធាតុត្រជាក់នៅពេលយប់អ្នកដែលស្នាក់នៅទីនេះត្រូវរៀបចំ អាវយឺត ខោវែង ស្រោមជើង នឹងមួក។ បើសិនជាអ្នកទាំងអស់គ្នាបានទៅដល់ Ger Lee Grow (ផ្ទះឫស្សី) ពិតជាស្រស់ស្រាយ​ភ្លេចអស់ទុក្ខកង្វល់ មិនចង់ត្រឡប់មកវិញទេ ។

Ger Lee Grow (ផ្ទះឫស្សី) មិនមានសកម្មភាពអ្វីសំរាប់ច្រើនទេ ដូចជាមិនមានតន្រ្តីបន្តផ្ទាល់​ដើម្បីស្តាប់ទេ (ប៉ុន្ដែបើមានឧបករណ៏ខ្លួនឯង អាចលេងខ្លួនឯងបាន)។ ផ្ទះឫស្សី នឹងផ្តោតលើការសំរាកលំហែកាយ ការអង្គុយរីករាយ​នឹងទេសភាពការនិយាយ និងស្រូបយកខ្យល់ដែលបក់មកប៉ះមកលើយើងដ៏សែនត្រជាក់គ្រប់ពេល។

មានវិធីធ្វើដំណើរ ២ យ៉ាងដើម្បីទៅដល់ទីនោះ។ រថយន្តផ្ទាល់ខ្លួនអាចមកជា ២ ផ្លូវគឺផ្លូវ​ឈៀងម៉ៃ - សាមឿង និងឈៀងម៉ៃ - ហាងឃុង ចំណាយពេលប្រហែល ៣ ម៉ោង ឡានក្រុង​សាធារណៈនៅចំណត​រថយន្តចាំង​ភឿក​យកឡានក្រុងឈៀងម៉ៃ - វត្តច័ន្ទលឿងមាន ២ ដង៖ ៩ : ០០ ព្រឹកនិង ១១ : ០០ ព្រឹកចេញដំណើរ​នៅហ្គីហ្គីល វាត្រូវចំណាយពេលប្រហែល 3-4 ម៉ោង។

យ៉ាងណា អ្នកដែលមានគម្រោងស្នាក់នៅក្នុងផ្ទះ ឫស្សី កុំរំពឹងអីថានឹងភ្ញាក់ឡើងក្នុងអ័ព្ទ ឬពេល​យប់​អាចមើល​ឃើញ​ផ្កាយ អ្វីគ្រប់យ៉ាងអាស្រ័យទាំងស្រុងលើអាកាសធាតុ។ ប៉ុន្តែអ្នកនឹងមកប្រឈមនឹងខ្យល់បក់ខ្លាំង Ger Lee Grow ជាផ្ទះឫស្សីធម្មតា មិនប្រណិត មិនមានផាសុកភាព ឬបំពាក់ដោយគ្រឿងបរិក្ខារពេញលេញនោះទេ។ ហើយសេវាទូរស័ព្ទមិនមានទេ តែកុំបារម្ភអីផ្ទះឫស្សីមានវ៉ាយហ្វាយ (WiFi) ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=867,q=100/d4/d4599bc7f9e959912293706c2f0f4945de8aca5c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/5d/5d74ba18d2ed739d3dbad6eb25a8b39dd820d8d3.jpg
https://s9.kh1.co/__image/w=650,h=867,q=100/e4/e45f6e7a1e79381f4bb557e7f663d1eac030403f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f4/f48df20a3959c8667c4ad90b773cde337809eefb.jpg
https://s9.kh1.co/__image/w=650,h=488,q=100/55/551f1993aded993b322b7bdbb2b0fbb896bdf985.jpg
https://s9.kh1.co/__image/w=650,h=867,q=100/ce/ce0108acbc5eca869903bc38f46fb7d803e201cd.jpg
https://s9.kh1.co/__image/w=650,h=867,q=100/11/113a10c6c3478572b1aa5edf32a8ff31ab8baa22.jpg
https://s9.kh1.co/__image/w=650,h=867,q=100/88/88b2f48998d8f58dba0aa0ffc43916447129678c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/3e/3ec13fccf925ce21eb8f7459962776db2f66f9f6.jpg
https://s9.kh1.co/__image/w=650,h=435,q=100/19/19c166b99797796af0d73426cfd3a82cd2d8b4ea.jpg
https://s9.kh1.co/__image/w=650,h=852,q=100/24/243058c380d4243e4678b42e11bfa82c1bb525e2.jpg
https://s9.kh1.co/__image/w=650,h=867,q=100/9b/9ba0f57a5845e0d840690e493457457a040a5f5e.jpg
THAN VANRITH
Vanrith Than (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T