មើលហើយរំភើបណាស់! សួស វីហ្សា ចេញបទ «គ្រាប់ពេជ្រគ្រួសារ» អត្ថន័យជ្រាលជ្រៅ (មានវីដេអូ)

//s9.kh1.co/ad/ad92c5bf18031e2e27cca2098eea66273c45cf75.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពិតជាពីរោះ និងមានអត្ថន័យជ្រាលជ្រៅយ៉ាងខ្លាំង ខណៈពេលអ្នកនាង សួស វីហ្សា បញ្ចេញបទថ្មីមានចំណជើង «គ្រាប់ពេជ្រគ្រួសារ»។

ភ្នំពេញ៖​ បន្ទាប់ពីពរពោះបានជាច្រើនខែកន្លងមកនេះ កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២០ តារាចម្រៀងអ្នកនាង សួស វីហ្សា សម្រាលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង ដោយមុខមាត់កូនស្រីតារារូបនេះ ពិតស្រដៀងនាងសឹងតែមួយរយភាគរយទៅហើយ ម្យ៉ាងវិញទៀត អ្នកម៉ាក់សម័យថ្មីរូបនេះ បានដាក់ឈ្មោះជូនកូនយ៉ាងពីរោះថា ថង សាម៉លីណា ហៅ Jenny ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បន្ទាប់ពីសម្រាលកូនបាន១សប្ដាហ៍រួចមក មុននេះបន្តិច អ្នកនាង សួស វីហ្សា បានបញ្ចេញបទថ្មីមានចំណងជើង «គ្រាប់ពេជ្រគ្រួសារ» ដោយបទនេះផ្ទាល់បានបង្កប់នូវអត្ថន័យយ៉ាងជ្រៀលជ្រៅ ចំពោះគ្រួសារនាងផ្ទាល់ ព្រមទាំងបានរៀបរាប់ពីការពរពោះ ៩ខែ ១០ថ្ងៃ និងអរគុណទៅកាន់ស្វាមីនាងដែលជាលោក ថមមី បើទោះបីស្វាមីតារារូបនេះ មិនបានពរពោះ តែលោកពិតជាបានយកចិត្តទុកដាក់ មើលថែ ហើយថ្នាក់ថ្នមភរិយាបានយ៉ាងល្អផងដែរ។ ក្នុងនោះដែរ បទចម្រៀងមួយបទនេះស្ដាប់ទៅពិតជាពីរោះ ហើយមានន័យចាក់ចំបេះដូងមហាជនគ្រប់គ្នាតែម្ដង។ 

តួយ៉ាង យើងអាចនិយាយបានថា ជីវិតស្វាមីភរិយាអ្នកនាង សួស វីហ្សា​ និងលោក ថមមី ពិតជាទទួលបាននៅសុភមង្គលខ្លាំងទ្វេដង បន្ទាប់ពីបានកូនស្រីម្នាក់ជាទីស្រលាញ់ចូលមកក្នុងជីវិត និងកាន់តែឲ្យចំណងស្នេហាអ្នកទាំងពីររឹងមាំជាងមុនថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ជីវិតប្រពន្ធតារាប្រុសស្រីមួយគូនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនរំភើប និងច្រណែនពីជីវិតគ្រួសារអ្នកទាំងពីរស្ទើរតែគ្រប់ពេល ជាពិសេស ក្រោយទទួលបានសមាជិកថ្មីជាកូនស្រីហើយ កាន់តែបង្ហាញនៅសេចក្ដីសុខក្នុងគ្រួសារបេញទំហឹងតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ និងកូនស្រី 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ និងកូនស្រី 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ និងកូនស្រី 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ និងកូនស្រី 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី​ 
សួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T