អង់គ្លេសកាតក្រហម២នាក់! ដឺណឺម៉ាកលើកទ័ពទៅយកឈ្នះ អង់គ្លេស១គ្រាប់ដោយបាល់ប៉េណាល់ទី (មានវីដេអូ)

//s9.kh1.co/b4/b4778b7961709389f8f56582efd08f5dd32847b4.jpg
កីទ្បា

 ១៥-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Christian Eriksen ស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ជួយឲ្យ ដឺណឺម៉ាក យកឈ្នះ អង់គ្លេស ០ទល់និង១

បរទេស៖ ក្រុមជម្រើសជាតិដាណឺម៉ាក បានលើកទ័ពទៅយកឈ្នះ ជម្រើសជាតិអង់គ្លេស ០ទល់នឹង១ ដល់កីឡដ្ឋាន Wembley ក្នុងការប្រកួតវគ្គចែកពូលជុំទី៤ នៃពានរង្វាន់ UEFA Nations League យប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Christian Eriksen
  គ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Christian Eriksen

មួយគ្រាប់របស់ដាណឺម៉ាករកបានដោយបាល់ប៉េណាល់ទីរបស់កីឡាករ Christian Eriksen ក្រោយខ្សែការពារ Kyle Walker ទាត់ជើង Thomas Delaney ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់។ អាក្រក់ជាងនេះទៅទៀត កីឡាកររបស់អង់គ្លេសពីររូបត្រូវទទួលបានកាតក្រហមនៅក្នុងការប្រកួតនោះ ពោលគឺខ្សែការពារ Harry Maguire នៅនាទីទី៣១ និងកីឡាករ Reece James នៅនាទីទី៩០+៤។

  កីឡាករ Harry Maguire ទទួលបានកាតក្រហមនៅនាទីទី៣១  
  កីឡាករ Harry Maguire ទទួលបានកាតក្រហមនៅនាទីទី៣១  
  កីឡាករ Reece James ទទួលបានកាតក្រហមនៅនាទីទី៩០+៤  
  កីឡាករ Reece James ទទួលបានកាតក្រហមនៅនាទីទី៩០+៤  

យោងតាមលទ្ធផលនេះអង់គ្លេសធ្លាក់មកឈរនៅលេខបីវិញមាន៧ពិន្ទុស្មើនឹងដាណឺម៉ាក និងនៅពីក្រោមជម្រើសជាតិបែលស្សុិកចំនួន២ពិន្ទុ៕

ការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេស និង ដាណឺម៉ាក

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T