ហេតុអី? ប្រ​ជា​ជន​​ចិន​​ ៧៣​​%​ យល់​​ថា​ ​​វត្ត​មាន​ទូរស័ព្ទ ​5G ​មិន​ចាំ​បាច់​មាន​ក៏​បាន​ដែរ​នៅ​ចិន​

//s9.kh1.co/9b/9b97d65e5ea48e9c94b6717a02536be845ec6747.webp
បច្ចេកវិទ្យា

 ១៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តម្រូវការសម្រាប់​សញ្ញា 5G នៅក្នុងប្រទេសចិនឥឡូវនេះ គឺតិចជាងការរំពឹងទុក

ចិន៖ តម្រូវការសម្រាប់​សញ្ញា 5G នៅក្នុងប្រទេសចិនឥឡូវនេះ គឺតិចជាងការរំពឹងទុក។ នេះជាលទ្ធផល​ដែលរកឃើញដោយ​ក្រុម​ហ៊ុន​ China Unicom ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបីដែល​ផ្តល់​សេវាកម្មនេះ។ ពួកគេសំរេចចិត្តដាក់ស្ថានីយ៍សញ្ញា 5G នៅខេត្តហឺណាន ដើម្បីសន្សំសំចៃថាមពលនៅ​ចន្លោះ​ម៉ោង ៩:០០ ល្ងាច និង ៩:០០ ព្រឹកនៅថ្ងៃបន្ដបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែកញ្ញាឆ្នាំមុន ប្រទេសចិនបានចាប់ផ្តើមធ្វើពាណិជ្ជកម្មលើបណ្តាញ 5G ដែលត្រូវបានគេរំពឹងថា​នឹងបង្កើន​ល្បឿន​នៃការផ្ទុកទិន្នន័យ ទាញយក និងបើកឱកាសសម្រាប់ការបង្កើតថ្មីដូចជារថយន្តបើកបរដោយខ្លួនឯង។

រូបតំណាង
រូបតំណាង

ទោះយ៉ាងណាមួយឆ្នាំក្រោយមក បញ្ហាគឺការគ្របដណ្តប់របស់ 5G រួមទាំងថ្លៃថាមពលផងដែរ ពី​ព្រោះ​សញ្ញា 5G ពឹងផ្អែកលើប្រេកង់ខ្ពស់ជាងប្រព័ន្ធ 4G ដូច្នេះកាំរស្មីសញ្ញាអាចមានចម្ងាយប្រហែល ១០០ ទៅ ៣០០ ម៉ែត្រពី ស្ថានីយបញ្ជូន។ លើសពីនេះការចំណាយថាមពលរបស់ឧបករណ៍ 5G គឺខ្ពស់ជាងប្រព័ន្ធ 4G ប្រហែលបីដង។

ការស្ទង់មតិថ្មីៗនេះ នៅក្នុងប្រទេសចិនបានបង្ហាញថាប្រជាជនចិន ៧៣% ឥឡូវនេះយល់ស្របថា ​មិនចាំបាច់​ទិញ​ទូរស័ព្ទ​ចល័តថ្មីដែលអាចប្រើប្រាស់បាន 5G ទេ៕

EK MON
MON MON (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T