បង្កប់​ភាព​ជូរ​ចត់​! Netflix ផលិត​ភាព​យន្ត​ឯក​សារ​ពី​​ប្រវត្តិ​​​របស់​ក្រុម​ BLACKPINK បញ្ចាំង​ផ្តាច់​មុខ​ក្នុង​ប្រទេស​​ជាង ១៩០

//s9.kh1.co/e6/e6b69f1b5ecf730c119c774037a85d7dc4d67bf5.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មុនពេលពួកគេក្លាយជាក្លាយជាតារា K-pop នៃសមាជិករបស់ក្រុម BLACKPINK គឺពួកគេរស់នៅ កន្លែងផ្សេងៗគ្នា​។ ហើយពេលនេះជាពេលដែលពួករួមគ្នាដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីប្រវត្តិដ៏ជូរជត់របស់ពួកគេ

ខ្សែភាពយន្តថ្មីរបស់ក្រុមហ៊ុន Netflix ដែលលមានចំណងជើងថា “Blackpink: Light Up the Sky” បានបង្ហាញពីខ្សែ​ជីវិតរបស់ក្មេងស្រីទាំងបួននាក់ ដែលបានប្រែក្លាយជាក្រុមដ៏ល្បីដែលមានឈ្មោះថា BLACKPINK ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនពេលពួកគេក្លាយជាក្លាយជាតារា K-pop នៃសមាជិករបស់ក្រុម BLACKPINK គឺពួកគេរស់នៅ កន្លែងផ្សេងៗគ្នា​។ ហើយពេលនេះជាពេលដែលពួករួមគ្នាដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីប្រវត្តិដ៏ជូរជត់របស់ពួកគេ។នៅមុនការចេញផ្សាយខ្សែភាពយន្តនេះ អ្នកទាំងបួនបានធ្វើសន្និសិទកាសែតមួយនៅទីក្រុងសេអ៊ូល​នៅរសៀល​ថ្ងៃ​អង្គារនេះ ដោយមានការចូលរួមពីសំណាក់អ្នកដឹកនាំរឿង​​គឺលោកស្រី Caroline Suh ដែលមកពីទីក្រុង​ញូវយ៉ក​តាមរយៈ វីដេអូខល។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Internet ផងដែរ ។

Jennie ដែលជាសមាជិកម្នាក់ក្នុង ក្រុមបាននិយាយថា៖​ យើងមានអារម្មណ៍ប្លែកសម្រាប់ពួកយើងក្នុងការបរិយាយ​អំពីប្រវត្តិខ្លួនឯង ហើយយើងមិនទាន់ដឹងថាគួរចាប់ផ្តើមពីណាទៅមុនទេ ប៉ុន្តែយើងនឹងខិតខំធ្វើអោយបានល្អ​ក្នុងខ្សែភាពយន្តដំបូងរបស់ពួកយើង។

ជាការកត់សម្គាល់ នេះជាក្រុម K-pop ដំបូងដែលត្រូវបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរបស់ក្រុមហ៊ុន Netflix បន្ទាប់ពីនាង Lady Gaga, Beyonce និង Taylor Swift ។

https://s9.kh1.co/__image/w=650,h=430,q=100/2c/2cf91ada48f8b166a1c9b5770258a2bf0cd407a4.webp

សមាជិក Jisoo ក្នុងក្រុមនេះបាននិយាយថា៖ យើងមានកិត្តិយសណាស់ដែលមានឈ្មោះក្រុមរបស់យើងជាប់ជាតារា ក្នុងសកលលោក ហើយភាពស្មោះត្រង់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកយើងជា ពាក្យគន្លឹះដ៏សំខាន់នៃការធ្វើដំណើរ ទៅកាន់ភាពជោកជ័យក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ។

Suh បាននិយាយថា៖ ក្នុងការធ្វើការជាក្រុមយើងត្រូវមានការខិតខំប្រឹងប្រែង និងចេះយោគយល់គ្នាទៅវិញទៅមក​ ហើយកន្លងមកនេះពួកយើងស្រលាញ់គ្នាដូចជាបងប្អូនស្រី និងក្រុមគ្រួសារបង្កើតអញ្ចឹង។

https://s9.kh1.co/__image/w=650,h=366,q=100/e2/e2b75450ef0c25e1dfd204905163b91b541152ba.jpg

បើយោងទៅតាម Rose ដែលជាសមាជិកក្នុងក្រុមបាននិយាយថាចំណងជើង “Blackpink: Light Up the Sky” គឺបានមកពីទំនុកច្រៀងនៃបទចម្រៀងរបស់ពួកគេ​ គឺ “How You Like that” នៅលើអាល់ប៊ុមថ្មីៗនេះរបស់ពួកគេ។ នាងបន្ថែមទៀតថានាងមានអារម្មណ៍ថាក្រុមនេះល្បីល្បាញនៅពេលដែលពួកគេទាំង ៤ នៅជាមួយគ្នា។

នៅចុង បញ្ចប់នៃព្រឹត្តិការណ៍នេះ Jisoo បាននិយាយថា៖ ដោយសារមានមនុស្សជាច្រើនដែលគាំទ្រយើងទើបយើង មានវត្តមាននៅទីនេះ ហើយយើងសង្ឃឹមថាខ្សែភាពយន្តនេះនឹងនាំយើងខិតទៅជិតអ្នកគាំទ្ររបស់យើង។ ភាព យន្តឯកសារនេះដាក់បញ្ចាំងផ្តាច់មុខតាមរយៈក្រុមហ៊ុន Netflix នៅក្នុងប្រទេសជាង ១៩០ នៅម៉ោង ៤ ល្ងាច ថ្ងៃពុធសប្តាហ៍នេះ៕

https://s9.kh1.co/__image/w=650,h=434,q=100/6c/6c643eec071a14ec320dbc274a9fe51ab823ef99.webp
SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T