ជំនន់​ទឹក​ភ្លៀង​ជាង​មួយ​ខែ​នេះ​ ផ្តាច់​យក​ជីវិត​មនុស្ស​ ១២​នាក់​ និង​ប៉ះ​ពាល់​ជិត​ ២០​ខេត្ត​

//s9.kh1.co/d5/d5fea3e30a4616df8759d1e68f38d6fd598cafb9.jpg
សង្គម

 ១៤-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ប្រជាជនស្លាប់ ១២នាក់ ក្មេង ៥នាក់។ ផ្ទះសម្បែងដែលប៉ះពាល់មានប្រមាណ ៣៩,៤៨៥ខ្នង ហើយផ្ទះខូចខាត ៣០ខ្នង

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅរសៀលថ្ងៃ ១៤តុលានេះ បានចេញទិន្នន័យដែលបង្ហាញពី​ផល​ប៉ះពាល់​ដោយជំនន់ទឹកភ្លៀងគិតពីថ្ងៃទី ០១ កញ្ញា ដល់ ១៤ តុលា ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខេត្តដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមាន ១៩ រាជធានី-ខេត្ត  ស្មើ ៦៨ ក្រុង-ស្រុកខណ្ឌ ២៣៤ឃុំ-សង្កាត់ រួមមានពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

ក្នុងលិខិត អាជ្ញាធរបានបញ្ជាក់ថាទឹកជំនន់បានធ្វើឲ្យប៉ះពាល់ប្រជាជនប្រមាណ ៣៩,៧០២ គ្រួសារ ស្មើប្រមាណ ១៥៨,៨០៨នាក់។ ចំណែកប្រជាជនជម្លៀសប្រមាណ ​២,៨៥៣ ស្មើប្រមាណ ១១,៤១២នាក់។ ប្រជាជនស្លាប់ ១២នាក់ (ក្មេង ៥នាក់)។ ផ្ទះសម្បែងដែលប៉ះពាល់មានប្រមាណ ៣៩,៤៨៥ខ្នង ហើយផ្ទះខូចខាត ៣០ខ្នង។ ក្រៅពីនេះ សាលារៀនលិចទឹក ៤០២កន្លែង។ ស្រូវលិចទឹកប្រមាណ ១១៦,៧៦៤ហិកតា ក្នុងនោះខូចខាតប្រមាណ ៤,៩៤៦ ហិកតា។

គួរបញ្ជាក់ថា បច្ចុប្បន្នខេត្ត-ក្រុងមួយចំនួន ១៩ នៅកម្ពុជាកំពុងជួបបញ្ហាទឹកជំនន់ទឹកភ្លៀង ខណៈគិតមកទល់​ពេល​នេះ​មានពលរដ្ឋ ១២នាក់បានបាត់បង់ជីវិត។ បើតាមអ្នក​នាំ​ពាក្យគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ​បាន​ថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុគឺដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ធ្លាក់​មក​យ៉ាង​គំហុក រួមផ្សំ​នឹង​ទឹក​ហូរ​បូក​រួម​កម្ពស់​ទឹក​ហក់​ឡើង​លឿន ក៏​បណ្ដាល​​ឲ្យ​ពលរដ្ឋ​លង់​ទឹក​ស្លាប់​បែប​នេះ៕

រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លិខិតរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លិខិតរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T