ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប៊្រូវ ឈ្នះបានមេដាយ ៤ ពី Monde Selection ឆ្នាំ ២០២០! (មានវីដេអូ)

//s9.kh1.co/bb/bb5dbea28ca70beb1cfd4574881b7041c714286c.jpg
សង្គម

 ១៤-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ បានបំបែកឯតទគ្គកម្មថ្មី ដោយដណ្តើមបានមេដាយចំនួន ៤ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ ២០២០។ មេដាយមាសទាំង ៤ នោះ បានលើស្រាបៀរ អង្គរ កំប៉ុង (Can 33cl) ស្រាបៀរ អង្គរ ប្រភេទដប (Pint) ស្រាបៀរ អង្គរ ប្រភេទដប (Quart) ស្រាបៀរ ប្ល៊ែកផេនធ័រ ប្រភេទកំប៉ុង (Can 33cl)។ សម្រាប់មេដាយប្រាក់ ២ ទៀត បានលើស្រាបៀរ ប្ល៊ែកផេនធ័រ យ៉ិនស៊ិន ប្រភេទកំប៉ុង (Can 33cl) និងស្រាបៀរ អង្គរ ស្តោត (Quart)។

ភ្នំពេញ៖ ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ បានបំបែកឯតទគ្គកម្មថ្មី ដោយដណ្តើមបានមេដាយចំនួន ៤ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ ២០២០។ មេដាយមាសទាំង ៤ នោះ បានលើស្រាបៀរ អង្គរ កំប៉ុង (Can 33cl) ស្រាបៀរ អង្គរ ប្រភេទដប (Pint) ស្រាបៀរ អង្គរ ប្រភេទដប (Quart) ស្រាបៀរ ប្ល៊ែកផេនធ័រ ប្រភេទកំប៉ុង (Can 33cl)។ សម្រាប់មេដាយប្រាក់ ២ ទៀត បានលើស្រាបៀរ ប្ល៊ែកផេនធ័រ យ៉ិនស៊ិន ប្រភេទកំប៉ុង  (Can 33cl) និងស្រាបៀរ អង្គរ ស្តោត (Quart)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ឆ្នាំ ២០២០ នេះ ស្រាបៀរ​ អង្គរ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវ​បានឆ្លង​កាត់​ការ​វាយ​តម្លៃ​ជា​ច្រើន​ដំណាក់កាល ដោយ​គណៈកម្មការ​ជំនាញស្រាបៀរ​អន្តរជាតិ។

ជាលទ្ធផល ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ បានឈ្នះមេដាយច្រើនជាងគេ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ ២០២០។ ហើយនេះជាភាពអស្ចារ្យមួយ ដែលស្រាបៀរកម្ពុជាខេមប៊្រូវ សម្រេចបាន ហើយជាមោទនភាពមួយ សម្រាប់អតិថិជននិយមគាំទ្រផលិតផលរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប៊្រូវ ឈ្នះបានមេដាយ ចំនួន៤​ 
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប៊្រូវ ឈ្នះបានមេដាយ ចំនួន៤​ 

ការវិនិច្ឆ័យវាយតម្លៃ ដែលត្រូវបានអនុម័តដោយក្រុមអ្នកជំនាញការរបស់ Monde Selection ក្នុងគោលបំណងផ្តល់នូវការវិភាគមិនលំអៀង និងឯករាជ្យបំផុត។ ក្រុមអ្នកជំនាញអន្តរជាតិវាយតម្លៃផលិតផលនីមួយៗ ត្រូវបំពេញគ្រប់លក្ខខណ្ឌ ដើម្បីចម្រាញ់យកផលិតផលមានគុណភាពយ៉ាងពិតប្រាកដ។ គំរូនីមួយៗ ត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈបុគ្គល ដោយមិនប្រៀបធៀបទៅនឹងផលិតផល ដែលបានវាយតម្លៃផ្សេងទៀត។ សមាជិកគណៈវិនិច្ឆ័យទាំងអស់សុទ្ធតែស្ថិតនៅខាងក្រៅស្ថាប័ន ហើយត្រូវបានជ្រើសរើសដោយផ្អែកលើគុណវុឌ្ឍិវិជ្ជាជីវៈ បទពិសោធន៍ និងភាពស្មោះត្រង់។

គួរបញ្ជាក់ថា Model Selection ជាវិទ្យាស្ថានអន្តរជាតិត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿងសម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ ហើយត្រូវបានពិភពលោកទទួលស្គាល់ ជាអ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល។ Monde Selection មានមេដាយបញ្ជាក់គុណភាពក្នុង ៤ កម្រិតផ្សេងៗដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស និងមេដាយមាសកំពូល។

យោងតាមអ្នកតំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ សោម ច័ន្ទណារ៉ាត បានចែករំលែកឲ្យដឹងថា៖

« យើងពិតជាមានមោទនភាពណាស់ ដែលផលិតផលរបស់យើងទទួលស្គាល់គុណភាព និងរសជាតិពីស្ថាប័នកំពូល Mode Selection។ ហើយយើងពិតជារីករាយដែលបានផ្តល់នូវ ផលិតផលល្អឥតខ្ចោះលំដាប់ពិភពលោក សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក»។

ប្រសាសន៍លោក សោម ច័ន្ទណារ៉ាត 

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប៊្រូវ ឈ្នះបានមេដាយ ចំនួន៤​ 
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប៊្រូវ ឈ្នះបានមេដាយ ចំនួន៤​ 
វីដេអូ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T