មិនមើលនឹងភ្នែកទេ! តារាខ្មែរទាំងនេះ ចំណាយទឹកប្រាក់ជាច្រើន ជួយប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់

//s9.kh1.co/35/351f109493a8dfa7dfc16a9ef4806cd55422b2ba.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជារំភើប និងគួរឲ្យសរសើរនៅទឹកចិត្ត សិល្បករ សិល្បការិនីជាច្រើនរូបបានចំណាយទឹកប្រាក់ជាច្រើន ដោយមិនឈរអោបដៃមើល ក្រោយឃើញប្រជាពលរដ្ឋជាច្រើនគ្រួសារជួបទុក្ខ ដោយសារទឹកជំនន់។

ភ្នំពេញ៖ អាចនិយាយបានថា សិល្បករ សិល្បការិនីល្បីៗជាច្រើនដួង ឲ្យតែប្រពលរដ្ឋជួបទុក្ខលំបាក ឬមានរឿងបែបណា តែងតែមានវត្តន៍មានតារាប្រុសស្រីចេញមុខមកជួយ ទាំងកម្លាំងកាយ និងចិត្ត ជាពិសេសនាំយកនៅថវិកាផ្ទាល់ខ្លួនបរិច្ចាគមិនស្ដាយនោះទេ ដែលទង្វើទាំងនេះបានបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏ប្រពៃ និងគួរឲ្យសរសើរតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាចនិយាយបានថា នៅតាមបណ្ដាខេត្តជាច្រើនកំពុងជួបនៅគ្រោះធម្មជាតិវាយប្រហារដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ បណ្ដាលឲ្យលិចនៅផ្ទះប្រជាពលរដ្ឋ និងដំណាំផ្សេងៗជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អាចធ្វើឲ្យមានផលប៉ះពាល់ដល់ការរស់នៅ ដោយសារផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានទឹកជំនន់ជន់លិច មិនអាចស្នាក់នៅផ្ទះខ្លួនឯងបាន និងត្រូវបានជម្លៀសចេញទៅកាន់ទីមានសុវត្ថិភាពផងដែរ។ 

ជាក់ស្ដែង បន្ទាប់ពីបានឃើញនៅព័ត៌មាន ពីគ្រោះធម្មជាតិ ធ្វើឲ្យមានផលពិបាកដល់បងប្អូនប្រជាជននៅតាមបណ្ដាខេត្តរួចមក ស្រាប់តែមានសិល្បករ សិល្បការិនីល្បីៗប្រចាំប្រទេស បាននាំយកនៅថវិកាបរិច្ចាគជួយប្រជាពលរដ្ឋក្នុងគ្រាលំបាកផងដែរ ដែលតារាប្រុសស្រីទាំងនោះមានដូចជា៖ 

១៖ លោក ព្រាប សុវត្ថិ 

លោក ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករចំនួន ២តោន ហើយថ្មីៗនេះរូបលោកបាន បរិច្ចាគទឹកប្រាក់បន្ថែមសរុបចំនួន ៥០០០ដុល្លារ ទៅកាន់ប្រជាពលរដ្ឋកំពុងជួបទុក្ខដោយសារគ្រោះទឹកជំនន់។

លោក ព្រាប សុវត្ថិ 
លោក ព្រាប សុវត្ថិ 
លោក ព្រាប សុវត្ថិ 
លោក ព្រាប សុវត្ថិ 
លោក ព្រាប សុវត្ថិ 
លោក ព្រាប សុវត្ថិ 

២៖ លោក ខេមរៈ សិរីមន្ត 

លោក ខេមរៈ សិរីមន្ត បានបរិច្ចាគទឹកប្រាក់សរុបចំនួន ១២៥០ដុល្លារ ទៅកាន់ប្រជាពលរដ្ឋកំពុងជួបទុក្ខដោយសារគ្រោះទឹកជំនន់។

លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 

៣៖ អ្នកនាង ពេជ្រ សោភា 

អ្នកនាង ពេជ្រ សោភា បានបរិច្ចាគទឹកប្រាក់សរុបចំនួន ១០០០ដុល្លារ ទៅកាន់ប្រជាពលរដ្ឋកំពុងជួបទុក្ខដោយសារគ្រោះទឹកជំនន់។

  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា

៤៖ លោក ថមមី និងអ្នកនាង សួស វីហ្សា

លោក ថមមី និងអ្នកនាង សួស វីហ្សា បានបរិច្ចាគទឹកប្រាក់សរុបចំនួន ៥០០ដុល្លារ ទៅកាន់ប្រជាពលរដ្ឋកំពុងជួបទុក្ខដោយសារគ្រោះទឹកជំនន់។

លោក ថមមី និងអ្នកនាង សួស វីហ្សា 
លោក ថមមី និងអ្នកនាង សួស វីហ្សា 
  លោក ថមមី និងអ្នកនាង សួស វីហ្សា 
  លោក ថមមី និងអ្នកនាង សួស វីហ្សា 
ព្រាប សុវត្ថិពេជ្រ សោភាខេមរៈ​ សិរីមន្តសួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T