អុញ! អ្នកវិទ្យាសាស្ត្រធ្លាប់រកឃើញថា កូនភពភ្លុយតូមានភ្នំទឹកកក ដូចនៅលើផែនដីដែរ ប៉ុន្តែឥឡូវពួកវាមិនមែនជាព្រិលទេ

//s9.kh1.co/ce/ce92d128cc9d044cae67d259b3ea1ab40abd6c15.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ភ្នំទាំងនេះហាក់ដូចជាប្រមូលផ្ដុំព្រិលតាមរបៀបមិនដូចជាកន្លែងផ្សេងទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

បរទេស៖ ភ្នំគ្របដណ្ដប់ដោយទឹកកករបស់កូនភពភ្លុយតូមើលទៅដូចជាទិដ្ឋភាព ដែលកើតមាននៅលើផែនដី ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា កំពូលភ្នំដែលមានលក្ខណៈពិសេសទាំងនេះ ពិតជាត្រូវបានបង្កើតឡើងដោយសារធាតុមេតានកកទៅវិញទេ។ ភ្នំទាំងនេះហាក់ដូចជាប្រមូលផ្ដុំព្រិលតាមរបៀបមិនដូចជាកន្លែងផ្សេងទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយរណបអង្កេត New Horizon របស់អង្គការណាសាបានហោះទៅជិតកូនភពភ្លុយតូ ក្នុងឆ្នាំ២០១៥ ដែលផ្ដល់នូវទិដ្ឋភាពជិតបំផុតនិងលម្អិតបំផុតរបស់កូនភពមួយនេះ រហូតមកដល់ពេលបច្ចុប្បន្ន។ ការអង្កេតនេះបានបង្ហាញពីលក្ខណៈពិសេស ដែលប្រហាក់ប្រហែលនឹងជួរភ្នំទឹកកក ដែលធ្លាប់បានឃើញនៅលើផែនដី។

វាជាការរកឃើញមួយទៀត ដែលទិន្នន័យនេះត្រូវបានយកចេញពីផ្កាយរណបអង្កេត New Horizons ដែលបានជួយអ្នកវិទ្យាសាស្ត្រឲ្យយល់បន្ថែម ពីភ្លុយតូ។ កូនភពមួយនេះមានទីតាំងនៅខាងចុងប្រព័ន្ធព្រះអាទិត្យរបស់យើង នៅក្នុងកន្លែងមួយដែលមានឈ្មោះថា តំបន់ខ្សែក្រវាត់ Kuiper ដែលមានទឹកកកនិងកម្ទេចកំទីចាស់ៗនៃកំណើតប្រព័ន្ធព្រះអាទិត្យ។

កូនភពភ្លុយតូបានគ្របដណ្ដប់ដោយស្រទាប់មេតាន ប៉ុន្តែសារធាតុទាំងនោះត្រូវបានគេសង្កេតឃើញមាន នៅក្នុងតំបន់ Cthulhu របស់កូនភពនេះ ដែលមើលទៅដូចជាព្រិលបានប្រមូលផ្ដុំគ្នា នៅលើរណ្ដៅនិងកំពូលភ្នំនានា។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនប្រាកដអំពីសមាសធាតុទាំងនេះ ដែលពោរពេញដោយមេតាន ឬការលាយបញ្ចូលគ្នារវាងមេតាននិងអាសូត និងពីរបៀបរបបនៃការបង្កើតទិដ្ឋភាពនេះឡើង៕

ភពភ្លុយតូ
ភពភ្លុយតូ
ទិន្នន័យពីតំបន់ Cthulhu នៅលើកូនភពភ្លុយតូ
ទិន្នន័យពីតំបន់ Cthulhu នៅលើកូនភពភ្លុយតូ
មេតានកកដែលគ្របដណ្ដប់លើភ្នំក្នុងកូនភពភ្លុយតូ មើលទៅដូចព្រិល (រូបភាពពីផ្កាយរណប)
មេតានកកដែលគ្របដណ្ដប់លើភ្នំក្នុងកូនភពភ្លុយតូ មើលទៅដូចព្រិល (រូបភាពពីផ្កាយរណប)
ភ្នំទឹកកកលើកូនភពភ្លុយតូ​ ប៉ុន្តែវាជាសារធាតុមេតានដែលបានកក
ភ្នំទឹកកកលើកូនភពភ្លុយតូ​ ប៉ុន្តែវាជាសារធាតុមេតានដែលបានកក
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T