អគ្គ​​នាយក ​CMAC​ អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​នៅ​តំបន់​ទឹក​ជំនន់​​ប្រ​​យ័ត្នរឿង​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ ដែល​អាច​រសាត់​​តាម​​ទឹក​​ហូរ​​ខ្លាំង​

//s9.kh1.co/f0/f073da634f7d9ad4607fe25d8f51396c4a64d382.jpg
សង្គម

 ១៤-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតំបន់ទឹក​ជំនន់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ ដែលអាចរសាត់​តាម​ទឹកហូរខ្លាំង​ និងអាច​មើល​ឃើញនៅពេលទឹកស្រក

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតំបន់ទឹកជំនន់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ ដែលអាចរសាត់​តាម​ទឹកហូរខ្លាំង​ និងអាចមើលឃើញនៅពេលទឹកស្រក។ លោកបន្ថែមថា ករណីប្រទះឃើញ វត្ថុអី្វមួយសង្ស័យថា ជា​គ្រាប់មីន ឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំង​ស៊ីម៉ាក់ផ្ទាល់ដើម្បីដោះស្រាយបញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ក្រៅពីការអំពាវនាវនានាឲ្យប្រុងប្រយ័ត្ន បច្ចុប្បន្នខេត្ត-ក្រុងមួយចំនួននៅកម្ពជាកំពុងជួប​បញ្ហា​ទឹកជំនន់ទឹកភ្លៀងដូចជាខេត្តពោធិសាត់ ស្ទឹងស្រែង កំពង់ស្ពឺ និងបន្ទាយមានជ័យជាដើម ខណៈគិតមកទល់ពេលនេះ​ទឹកជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងតិច ១១ នាក់នៅកម្ពុជា។ បើតាមអ្នក​នាំ​ពាក្យគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ​បាន​ថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុ​នៃ​ការ​ស្លាប់ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ធ្លាក់​មក​យ៉ាង​គំហុក រួមផ្សំ​នឹង​ទឹក​ហូរ​បូក​រួម​កម្ពស់​ទឹក​ហក់​ឡើង​លឿន ក៏​បណ្ដាល​ឲ្យ​ពលរដ្ឋ​លង់​ទឹក​ស្លាប់​បែប​នេះ៕

មីន
មីន
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T