ប៉េរូ៖ តំបន់ទេសចរណ៍ Machu Picchu ដ៏ល្បីឈ្មោះមួយក្នុងប្រទេសប៉េរូ បានបើកដំណើរការឡើងវិញ បន្ទាប់ពីបិទអស់ជាច្រើនខែដោយសារវិបតិ្ដជំងឺកូវីដ-១៩ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុនតែម្នាក់គត់ បន្ទាប់ពីរូបគេបានជាប់គាំងក្នុងប្រទេសនេះ ដោយសារជំងឺរាតត្បាត។

អ្នកទេសចរមកពីប្រទេសជប៉ុនរូបនេះ ​​មានឈ្មោះថា Jesse Takayama បានក្លាយជាមនុស្សដំបូងគេបំផុត ដែលអាចចូលទស្សនាតំបន់ទេសចរណ៍ធម្មជាតិ សម្បូរទៅដោយជ្រលងដងភ្នំរបស់ប្រទេសប៉េរូ បន្ទាប់ពីលោកបានដាក់សំណើរពិសេសមួយទៅកាន់អាជ្ញាធរទេសចរណ៍ កំឡុងពេលលោកជាប់គាំងក្នុងទីក្រុង Aguas Calientes ក្បែរនឹងតំបន់នោះ។

គ្រូបង្វឹកកីឡាប្រដាល់ វ័យ២៦ឆ្នាំរូបនេះ បានជាប់គាំងក្នុងប្រទេសប៉េរូចាប់តាំងពីខែមីនាមកម្ល៉េះ នៅពេលដែលលោក បានទិញសំបុត្របម្រុងនឹងចូលទស្សនាទើបបានមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទេសនេះប្រកាសអាសន្នសុខភាព។ លោក Takayama បាននិយាយថា ដំបូងឡើយលោកគ្រោងនឹងចំណាយពេលបីថ្ងៃនៅតំបន់នោះ ប៉ុន្ដែដោយសារជំងឺរាតត្បាត ទើបធ្វើឲ្យលោកជាប់នៅតំបន់ក្បែរនោះ អស់ជាច្រើនខែ។

តែនៅទីបំផុត សំណើររបស់លោកក៏បានទៅដល់ដៃអាជ្ញាធរទេសចរណ៍ និងទទួលបានការអនុញ្ញាតផងដែរ។ ជាក់ស្ដែង ​បុរស​ជនជាតិ​ជប៉ុន រូបនេះក៏​បាន​បង្ហោះ​រូបលោកពេល​ទៅលេង​នៅ​តំបន់​ទេសចរណ៍​នោះ ​លើ​គណនី​អុីនស្ដារក្រាម ​ដោយសរសេរថា៖

  លោក Takayama

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក  Jesse Takayama
លោក Jesse Takayama និងអាជ្ញាធរទេសចរណ៍
លោក Jesse Takayama និងអ្នកគ្រប់គ្រងតំបន់ទេសចរណ៍
លោក Jesse Takayama
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ