Man Utd បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ សម្រាប់ UCL ២០២០-២០២១

//s9.kh1.co/f1/f14bf84243b45bfe953c4c342571935410be2ad6.jpg
កីទ្បា

 ១៤-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Man Utd បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ហើយ សម្រាប់ UCL ២០២០-២០២១

ក្លិបបិសាចក្រហម Manchester United បានបញ្ជូនបញ្ជីឈ្មោះកីឡាករ ២៥រូប សម្រាប់ចូលរួមប្រកួត Champions League រដូវកាល ២០២០-២០២១ វគ្គជម្រុះក្នុងពូល ក្នុងនោះមិនមានឈ្មោះខ្សែការពារ Phil Jones, ខ្សែការពារ Marcos Rojo  និងអ្នកចាំទី Sergio Romero ក្នុងនោះក៏មានកីឡាករវ័យក្មេង ២រូបទៀត រួមមាន ខ្សែបម្រើប្រយុទ្ធ Mason Greenwood និងខ្សែការពារ Brandon Williams មិនស្ថិតក្នុងជម្រើស ២៥រូបដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Sergio Romero, ខ្សែការពារ Phil Jones និងខ្សែការពារ Marcos Rojo<br>
អ្នកចាំទី Sergio Romero, ខ្សែការពារ Phil Jones និងខ្សែការពារ Marcos Rojo

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករ ២៥រូប របស់ក្លិបបិសាចក្រហម Manchester United៖

+អ្នកចាំទី៖ David de Gea, Dean Henderson, Lee Grant

+ខ្សែការពារ៖ Victor Lindelof, Eric Bailly, Harry Maguire, Luke Shaw, Timothy Fosu-Mensah, Alex Telles, Aaron Wan-Bissaka, Axel Tuanzebe

+ខ្សែបម្រើ៖ Paul Pogba, Juan Mata, Jesse Lingard, Fred, Bruno Fernandes, Daniel James, Facundo Pellistri, Nemanja Matic, Donny van de Beek, Scott McTominay

កីឡាករ Facundo Pellistri
កីឡាករ Facundo Pellistri

+ខ្សែប្រយុទ្ធ៖ Edinson Cavani, Anthony Martial, Marcus Rashford, Odion Ighalo

អ្វីដែលគួរឱ្យភ្ញាក់ផ្អើមនោះ គឺកីឡាករវ័យក្មេងដែលក្លឹបទើបនឹងទិញ Facundo Pellistri និងខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ត្រូវបានបញ្ជូលក្នុងបញ្ជី។ យ៉ាងណាអ្នកគាំទ្របិសាចក្រហមក៏មិនមានការភ្ញាក់ផ្អើលឡើយដែលកីឡាករវ័យក្មេង Mason Greenwood ឬ Brandon Williams មិនស្ថិតនៅក្នុងបញ្ជី ២៥រូប ព្រោះក្លឹបក៏អាចបន្ថែម ឬផ្លាស់ប្តូរកីឡាករបាន៕

ខ្សែការពារ Brandon Williams និងខ្សែបម្រើប្រយុទ្ធ Mason Greenwood<br>
ខ្សែការពារ Brandon Williams និងខ្សែបម្រើប្រយុទ្ធ Mason Greenwood

ប្រភព90min

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T