បរទេស៖ ដើម្បីថតរូបសត្វមួយក្នុងចំណោមសត្វកម្របំផុត នៅលើផែនដី អ្នកត្រូវមានជំនាញនិងសំណាងគួបផ្សំផងដែរ។ ប៉ុន្តែលោក Sergey Gorshkov បានក្ដោបឱកាសបានទាំងពីរនេះតែម្ដង ដូចដែលបានឃើញរូបសត្វខ្លាស៊ីបេរីឬអាមួរ ដែលជាប្រភេទនៅក្នុងព្រៃជ្រៅ នៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបថតនេះបានធ្វើឲ្យរូបលោកបានឈ្នះ ជាអ្នកថតរូបសត្វព្រៃប្រចាំឆ្នាំ។ សត្វខ្លាញីមួយក្បាលនេះត្រូវបានគេមើលឃើញថា កំពុងឱបដើមឈើ ហើយត្រដួសខ្លួនរបស់វាជាប់នឹងសំបកឈើ ដើម្បីឲ្យជាប់ក្លិនក្រអូបនិងសម្គាល់ទឹកដីរបស់វា នៅឧស្យានជាតិសត្វខ្លា។

អ្វីដែលអស្ចារ្យជាងនេះទៅទៀត គឺការបង្កប់កាំមេរ៉ាថត។ គ្រឿងបរិក្ខារទាំងនេះត្រូវបានដំឡើងនៅក្នុងព្រៃ ហើយត្រូវទុកចោលរាប់ខែ ដោយរង់ចាំចុចថតដោយស្វ័យប្រវត្តិ នៅពេលសត្វខ្លាមួយក្បាលចូលមក។ ជាការពិតណាស់ លោក Sergey ត្រូវតែដឹងពីកន្លែងដែលគាត់ទំនងជាអាចផ្ដិតបានរូបសត្វ ហើយនោះគឺជាជំនាញរបស់អ្នកថតរូបសត្វព្រៃ ដែលមានបទពិសោធន៍ចូលមកលេង។
វាមានការលំបាកបន្ថែម ក្នុងការចម្រាញ់រូបភាព ដែលត្រូវធានាថា រូបថតផ្ដិតចេញមកត្រូវមានភាពទាក់ទាញដូចរូបនេះ។ ប៉ុន្តែសូមពិចារណាអំពីរឿងនេះថា ការបង្កប់កាំមេរ៉ាដែលត្រូវថតរូបភាព ដែលបានឈ្នះពានរង្វាន់នេះ ត្រូវបានទុកចោលរយៈពេល១០ខែ មុនពេលមេម៉ូរីដែលមានផ្ទុករូបថតដ៏ល្អឯកនេះ ត្រូវបានគេយកមកពិនិត្យមើល៕
ខាងក្រោមនេះគឺជារូបភាពបន្ថែម ពីការប្រកួតប្រជែងរូបថតសត្វព្រៃ៖






