ក្រោយបញ្ជូនទៅបន្ទប់ ICU Miss Grand កម្ពុជាលំដាប់រងទី១ បង្ហោះសារបែបនេះ

//s9.kh1.co/b0/b07af5837db6803da4cd49876d6cdf8c31fcb50c.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Miss Grand កម្ពុជាលំដាប់រងទី១ ឆ្នាំ ២០២០ ធ្វើឲ្យសាច់ញាតិ និងមិត្តអ្នកគាំទ្រចាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោបញ្ជូនទៅបន្ទប់ ICU ភ្លាមៗបែបនេះ។

ភ្នំពេញ៖ អាចនិយាយបានថា អតីតបេក្ខនារី Miss Grand Cambodia លំដាប់រងទី១ កញ្ញា លឹម សុធារី អំឡុងពេលប្រកួតនាងបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នឹងសម្ថភាព រូបសម្រស់ដ៏ស្រស់ស្អាតផូរផង់នាងផងដែរ។ បើទោះបីនាងមិនបានគ្រងនៅតំណែងជាម្ខាស់ជ័យលាភី តែតារាស្រីរូបនេះនៅតែមានហ្វេនចូលចិត្តច្រើនតែម្ដង បើតាមការសង្កេតឃើញកន្លងមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយគ្រងនៅតំណែងលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2020 រួច គេឃើញតារាស្រីរូបនេះកាន់តែមានការងារច្រើន ជាពិសេសលើវិស័យថតសម្អាង និងថតម៉ូតជាដើម។ ក្នុងនោះដែរ ថ្មីនេះនាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសុខភាពគ្រប់គ្នា ខណៈនាងបង្ហោះរូបគេងនៅមន្ទីពេទ្យ ដែលត្រូវបញ្ជូនទៅបន្ទប់ ICU ហើយក្រោយពីដឹងខ្លួនវិញនាងបានបង្ហោះសារប្លែកយ៉ាងដូច្នេះថា៖ 

សូមសូមស្វាគមន៍ នៃការវិលត្រលប់មកសារជាថ្មីម្ដងទៀត ខ្ញុំមកសាជាថ្មី ខ្ញុំនឹងធ្វើជាមនុស្សថ្មី ខ្ញុំបានគេងនៅក្នុងបន្ទប់ICU អស់រយៈពេល២ថ្ងៃ ខ្ញុំមិននឹកស្មានថាខ្ញុំអាច ភ្ញាក់ពីការគេងដ៏យូរនេះបានទេ ហើយក៏សុំទោសបងប្អូន និងអ៉ី សុំទោសដែលខ្ញុំធ្វើឲ្យទាំងអស់គ្នាបារម្ភ មិត្ដមានច្រើនណាស់ តែមិត្ដទាំងគ្នា ល្អដូចបងប្អូនអីញ្ចឹង អរគុណខ្លាំងណាស់ដែលទេវតាមកឲ្យស្គាល់អ្នកទាំងអស់គ្នា ខ្ញុំស្គាល់ហើយពាក្យថាបងប្អូនល្អ។ ហើយក៏សុំទោសម៉ាកប៉ា ដែលកូនធ្វើឲ្យអ្នកទាំងពីរបារម្ភ កូនបានត្រឹមសរសេរពាក្យចុងក្រោយទៅកាន់លោកទាំងពីរ (ឲ្យកូនសុំទោស កូនស្រលាញ់ម៉ាកប៉ា ណាស់)។ ចុងក្រោយនៅមានមនុស្សម្នាក់តែងតែសង្គ្រោះ និងនៅក្បែរខ្ញុំគ្រប់ពេលដែលពិបាក គេតែងតែហៅខ្ញុំ អោយត្រលប់មកវិញ ទាំងដែលខ្ញុំកំពុងដើរទៅឋានមួយទៀត គេនៅគេងជិតខ្ញុំគ្រប់វិនាទី គាត់និយាយរកខ្ញុំ ហៅខ្ញុំ ទាំងដឹងថាខ្ញុំមិនអាចឆ្លើយបាន សុំទោសដែលតែងតែធ្វើអោយអ្នកបារម្ភ ប្រហែលជាខ្ញុំនៅមានកម្មច្រើនហើយ ដែលត្រូវសង់គេបានជាទេវតាតាមមិនព្រមយកខ្ញុំទៅសោះ មិចបានជាហៅខ្ញុំទៅហើយឲ្យត្រលប់មកវិញចឹង ? ចង់ប្រាប់ថាស្រលាញ់អ្នកទាំងអស់គ្នាណាស់។

សម្ដីកញ្ញា លឹម សុធារី

គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភីលំដាប់រងទី១ កញ្ញា លឹម សុធារី បានដេកសន្លប់អស់រយៈពេល ២ថ្ងៃឯណ្ណោះ បើទោះបីបានដឹងខ្លួនវិញ តែពេលនេះនាងកំពុងសម្រាកនៅមន្ទីពេទ្យមួយកន្លែង ដើម្បីមើល និងតាមដាននៅសុខភាពបន្តទៀត។ ក្នុងនោះដែរ តារាស្រីរូបនេះ មិនបានបញ្ចាក់ពីមូលហេតុបានជានាងត្រូវបញ្ជូនទៅបន្ទប់ ICU ភ្លាមៗយ៉ាងដូច្នេះនោះទេ តែក៏មានមិត្តភក្ដិ និងហ្វេនជួយជូនពរតារារូបនេះ ឆាប់ជាសះស្បើយពីជំងឺឆាប់ៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា លឹម  សុធារី
កញ្ញា លឹម  សុធារី
កញ្ញា លឹម  សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម  សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម  សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម  សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម  សុធារី
កញ្ញា លឹម សុធារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T