ពលរដ្ឋវៀតណាម ឆ្លៀតឱកាសទឹកជំនន់ រកប្រាក់ចំណូលបានពីការដឹកភ្ញៀវទេសចរមើលតំបន់លិចទឹក

//s9.kh1.co/1e/1e903f4e0aac6c27fa92c3861dc458431f0bf335.jpg
សង្គម

 ១៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីមានភ្ញៀវធ្លាក់ជន់លិច ពលរដ្ឋវៀតណាម បានផ្ដល់ជូននូវសេវាកម្មថ្មីមួយ ដោយការជិះទូកទស្សនាតាមផ្លូវលិចទឹកនៅទីក្រុងបុរាណ Hoi An ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសយ៉ាងច្រើនកុះករ។

វៀតណាម៖ ប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីមានភ្ញៀវធ្លាក់ជន់លិច ពលរដ្ឋវៀតណាម បានផ្ដល់ជូននូវសេវាកម្មថ្មីមួយ ដោយការជិះទូកទស្សនាតាមផ្លូវលិចទឹកនៅទីក្រុងបុរាណ Hoi An ស្ថិតក្នុងខេត្ត Quang Nam ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Huong ដែលផ្ដល់សេវាដឹកភ្ញៀវទេសចរតាមទូក បានឲ្យដឹងថា រូបគាត់ផ្ទាល់បានគិតប្រាក់ពីអ្នកដំណើរក្នុងម្នាក់ចំនួន១០០,០០០ដុង (៤.៣០ដុល្លារអាមេរិក) និងទទួលអ្នកដំណើរចំនួន៧នាក់ប៉ុណ្ណោះសម្រាប់ទូកមួយ។ ហើយអ្នកដំណើរទាំងអស់ ក៏ត្រូវបានពាក់អាវពោង ដើម្បីធានាសុវត្ថិភាពផងដែរ។

បើទោះជាយ៉ាងណាក្ដី អ្នកដំណើរពិតជាមានអារម្មណ៍រំភើប និងរីករាយ នៅពេលដែលបានឃើញទីក្រុងបុរាណ។ ហើយបើងាកទៅកាន់អ្នកភ្ញៀវទេសចរក្នុងស្រុកវិញ ក៏បានធ្វើដំណើរដោយម៉ូតូពីទីក្រុង Da Nang ដើម្បីមកជិះទូកទស្សនាកម្សាន្តផងដែរ។

យ៉ាងណាមិញ ចំពោះការជិះទូកកម្សាន្តនេះ ម្ចាស់ទូកបានដឹកអ្នកដំណើរទៅកាន់គោលដៅនានាតាមដែលពួកគេស្នើសុំ តែប្រសិនបើឆ្ងាយពីទីក្រុងបុរាណ ឬតំបន់ណាមិនមានសុវត្ថិភាព ខាងម្ចាស់ទូកនឹងមិនយល់ព្រមឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៅទីក្រុងបុរាណ  Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ  Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ  Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ  Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ  Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ  Hoi An
ទិដ្ឋភាពនៅទីក្រុងបុរាណ Hoi An
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T