គ្រាប់ចុងក្រោយ Gnabry ប្រើក្បាច់ផាយកែងឡូយណាស់! អាល្លឺម៉ង់ ចែកគ្នាម្នាក់១ពិន្ទុជាមួយ ស្វីស ក្រោយស្មើគ្នា៣ទល់នឹង៣ (មានវីដេអូ)

//s9.kh1.co/37/37d5227b422b9adabf2f55dc75ac87c767c87608.jpg
កីទ្បា

 ១៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់ ស្មើគ្នា ៣ទល់នឹង៣ ជាមួយ ស្វីស

បរទេស៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅតែបន្តឈរលេខ២ ក្នុងពូល A4 ព្រឹត្តិការណ៍ Nation League  ក្រោយបានត្រឹមស្មើជាមួយក្រុម ស្វីស កាលពីយប់មិញ ដោយលទ្ធផល៣ទល់នឹង៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/f8/f8a3ab379612d5557733e16894fdc3067c3ccfd5.png

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមស្វីស ជាអ្នកបើកឆាកនាំមុខមុន២គ្រាប់ រកបានដោយកីឡាករ Mario Gavranovic នៅនាទីទី៥ និង ការឆ្កឹះបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើ Remo Freuler នៅនាទីទី២៦ ខណៈរំលងបាន២នាទីក្រុមអាល្លឺម៉ង់ ក៏តដៃបាន១គ្រាប់វិញ តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធចំណូលថ្មីក្រុម Chelsea កីឡាករ Timo Werner

https://s9.kh1.co/__image/w=634,h=438,q=100/79/790d593f81fbb824630d22c091a6cb6011fa07f1.png
https://s9.kh1.co/__image/w=650,h=434,q=100/8a/8a6c43718690fc81a6e17fc69284014fdd118c87.png

លុះឈានចូលដល់តង់ទី២ កីឡាករចំណូលថ្មីរបស់ Chelsea ម្នាក់ទៀត ពោលគឺខ្សែបម្រើប្រយុទ្ធ Kai  Harvertz បានស៊ុតឲ្យអាល្លឺម៉ង់ តាមបានស្មើ ២ទល់នឹង២ នៅនាទីទី៥៥។ ដោយឡែក រំលងបានត្រឹម២នាទីទី ក្រុមស្វីស ក៏បន្ថែមគ្រាប់ទី៣ នាំមុខសាជាថ្មីម្ដងទៀត ដែលជាការស៊ុតរបស់ Gavranovic ដដែល។

Kai  Harvertz និង Werner
Kai  Harvertz និង Werner

យ៉ាងណាមិញ ការនាំមុខរបស់ក្រុមស្វីស មិនបានយូរប៉ុន្មាននោះទេ ជាក់ស្ដែងការប្រកួតអូសន្លាយដល់ត្រឹមនាទីទី៦០ ក្រុមលោក  Joachim Loew ក៏មានឱកាសវាយបកតាមស្មើ៣ទល់នឹង៣ ដែលជាការប្រើបច្ចេកទេសផាយកែងបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់កីឡាករ Serge Gnabry

  កីឡាករ Serge Gnabry ពាក់លេខ២០
  កីឡាករ Serge Gnabry ពាក់លេខ២០

ជាមួយគ្នានេះ កាលពីយប់មិញ ក៏មានការប្រកួត១គូទៀត ក្នុងពូល A4 នេះផងដែរ ពោលគឺក្រុមកំពូលតារាងអេស្ប៉ាញ បានភ្លាត់ចាញ់ក្រុម ស៊ុតអែត ដោយលទ្ធផល ១ទល់នឹង០៕

តារាងពិន្ទុ ពូល A4
តារាងពិន្ទុ ពូល A4

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Gnabry អេមយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ដើម្បីមើលវីដេអូច្បាស់ សូមចុចពាក្យ  "Watch this video on YouTube"
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T