ផ្ទុះកក្រើក នៅពេលអ្នកជំនាញព្យាយាមដោះគ្រាប់បែកយក្ស សម័យសង្គ្រាមលោកលើកទី២ ដែលកប់នៅក្រោមទឹក (មានវីដេអូ)

//s9.kh1.co/2c/2c7cb52650bcb0bd5c080f18a55a2639f42e0c2c.jpg
សង្គម

 ១៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្រាប់បែកយក្សនេះមានទម្ងន់ជិត៥,៤០០គីឡូក្រាម រួមទាំងគ្រឿងផ្ទុះចំនួន២,៤០០គីឡូក្រាម។

ប៉ូឡូញ៖ ក្រុមអ្នកមុជទឹកកាលពីថ្ងៃចន្ទ បានចាប់ផ្ដើមប្រតិបត្តិការរយៈពេល៥ថ្ងៃ ដើម្បីដោះគ្រាប់បែកមិនទាន់ផ្ទុះដ៏ធំបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រទេសប៉ូឡូញ ដោយបង្ខំឲ្យមនុស្សជាង៧៥០នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កងទ័ពជើងទឹកបាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា គ្រាប់បែករញ្ជួយដី Tallboy ធ្លាប់ត្រូវបានប្រើដោយកងកម្លាំងទ័ពអាកាសអង់គ្លេស (RAF) និងមានទម្ងន់ជិត៥,៤០០គីឡូក្រាម រួមទាំងគ្រឿងផ្ទុះចំនួន២,៤០០គីឡូក្រាម។ គ្រាប់បែកនេះត្រូវបានគេរកឃើញនៅក្នុងប្រឡាយ  Piast ហើយត្រូវបានទម្លាក់ដោយ RAF ក្នុងឆ្នាំ១៩៤៥ ក្នុងការវាយប្រហារទៅលើនាវាអាល្លឺម៉ង់ Lutzow។

ទីតាំងនេះស្ថិតនៅជិតទីប្រជុំជន Swinoujscie ភាគពាយព្យនៃប្រទេសប៉ូឡូញ ដែលជាកន្លែងស្ថានីយឧស្ម័នធម្មជាតិរាវ ត្រូវបានបើកនៅឆ្នាំ២០១៦។ អ្នកនាំពាក្យប្រតិបត្តិការនៅទីកន្លែងការដ្ឋាន Gaz-System បាននិយាយថា ពេលវេលានៃការដោះគ្រាប់បែកត្រូវបានព្រមព្រៀងគ្នារវាងក្រុមហ៊ុន កងទ័ពជើងទឹក និងអាជ្ញាធរមូលដ្ឋាន។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថា កាលពីថ្ងៃចន្ទ មនុស្ស៧៥១នាក់ត្រូវជម្លៀសចេញពីតំបន់នោះ។ ហើយកាលពីថ្ងៃអង្គារ គ្រាប់បែកក្នុងសម័យសង្គ្រាមលោកលើកទី២ដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសប៉ូឡូញ បានផ្ទុះឡើងនៅក្រោមទឹក ដោយសារតែអ្នកមុជទឹករបស់កងទ័ពជើងទឹកបានព្យាយាមដោះវាចេញ។ ជាសំណាងល្អ មិនមានអ្នករងគ្រោះធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍នោះទេ៕

https://s9.kh1.co/__image/w=650,h=389,q=100/8a/8afc4b37802f2d601ca0238ae4f630f927eab1ee.png
https://s9.kh1.co/__image/w=650,h=365,q=100/1f/1f3fa8143361d0d32a96cdc6133e280efa93ad21.jpg
https://s9.kh1.co/__image/w=650,h=390,q=100/f7/f7c2f18c3ffe758d6e898b1e0fd306a89ace6d6e.jpg
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T