ឈ្នះទាំងលំបាកលំបិន! អាហ្សង់ទីន​ តាមពីក្រោយយកឈ្នះ បូលីវី ២-១ ក្នុងការប្រកួតជម្រុះ World Cup យប់មិញ (មានវីដេអូ)

//s9.kh1.co/fd/fd06688852a784db2aa1ef903d716a04311a8bae.jpg
កីទ្បា

 ១៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាហ្សង់ទីន​រកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតជម្រុះ World Cup យប់មិញក្រោយយកឈ្នះបូលីវា១ទល់នឹង២

បរទេស៖ នៅក្នុងការប្រកួតជម្រុះ World Cup ក្នុងតំបន់អាមេរិកខាងត្បូងយប់មិញនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន​ បានលើកទ័ពទៅយកឈ្នះដល់ក្នុងដីរបស់បូលីវី ដោយលទ្ធផល១ទល់នឹង២។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ជម្រើសជាតិអាហ្សង់ទីន
ក្រុមកីឡាកររបស់ជម្រើសជាតិអាហ្សង់ទីន

ក្រុមជម្រើស បូលីវី មានឱកាសរកបានមួយគ្រាប់នាំមុខមុនដោយការតែតរបស់កីឡាករខ្សែប្រយុទ្ធ Marcelo Martins Moreno នៅនាទីទី២៤។ ប៉ុន្តែចូលដល់ចុងតង់ទី១ អាហ្សង់ទីនក៏មានឱកាសតាមបានស្មើមកវិញ ក្រោយខ្សែការពារ បូលីវី ភ្លាត់ស្នៀតទាត់បាល់ប៉ះជើងខ្សែប្រយុទ្ធ Lautaro Martínez ឡងចូលទី។ 

  កីឡាករ Marcelo Martins Moreno និងមិត្តរួមក្រុម
  កីឡាករ Marcelo Martins Moreno និងមិត្តរួមក្រុម

ដោយឡែកគ្រាប់ជ័យជម្នះរបស់អាហ្សង់ទីនកើតឡើងនៅនាទីទី៧៥ ដោយការស៊ុតរបស់កីឡាករ Joaquin Correa ក្រោមការបោះបាល់ឲ្យយ៉ាងស្អាតពី Martínez ។ គួរឲ្យដឹងដែរថាយប់មិញនេះជាជ័យជម្នះលើកទី១របស់អាហ្សង់ទីនទៅលើបូលីវី ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ 

  កីឡាករ Joaquin Correa និង Lionel Messi
  កីឡាករ Joaquin Correa និង Lionel Messi

យោងតាមលទ្ធផលនេះអាហ្សង់ទីនមាន៦ពិន្ទុពេញ ក្នុងការប្រកួតពីរលើកដំបូង ចំណែកឯពីរប្រកួតដំបូងរបស់បូលីវីវិញគឺចាញ់ទាំងពីរប្រកួត៕

ការប្រកួតរវាងជម្រើសជាតិបូលីវា និង អាហ្សង់ទីន យប់មិញនេះ

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T