ក្រោយ Ronaldo ផ្ទុកជំងឺកូវីដ១៩ នោះ Bruno Fernandes ក៏កំពុងប្រឈមនឹងបញ្ហាមួយនេះដែរ

//s9.kh1.co/b8/b8ca124cd00e1d043fc66901e5b8a8e509e6862f.jpg
កីទ្បា

 ១៤-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Bruno Fernandes អាចនឹងខកខាន ៤ ប្រកួតជាប់គ្នាក្នុងការលេងឱ្យ Man United បន្ទាប់ពីមិត្តរួមក្រុមជម្រើសជាតិកីឡាករ Cristiano Ronaldo មានផ្ទុកមេរោគ Covid-19 ហើយ Bruno Fernandes ក៏កំពុងតែប្រឈមមុខនឹងការនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃផងដែរនៅពេលដែលវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។

ខ្សែបម្រើ Bruno Fernandes អាចនឹងខកខាន ៤ ប្រកួតជាប់គ្នាក្នុងការលេងឱ្យ Man United បន្ទាប់ពីមិត្តរួមក្រុមជម្រើសជាតិកីឡាករ Cristiano Ronaldo មានផ្ទុកមេរោគកូវីដ១៩ ហើយ Bruno Fernandes ក៏កំពុងតែប្រឈមមុខនឹងការនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃផងដែរ នៅពេលដែលវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់គឺកីឡាករ Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ កាលពីថ្ងៃអង្គារនេះ ខណៈពេលនៃការបំពេញភារកិច្ចឱ្យជម្រើសជាតិ។

ខ្សែបម្រើ Bruno Fernandes, ខ្សែប្រយុទ្ធ Cristiano Ronaldo និង Diogo Jota និង  ខ្សែបម្រើ Bernardo Silva
ខ្សែបម្រើ Bruno Fernandes, ខ្សែប្រយុទ្ធ Cristiano Ronaldo និង Diogo Jota និង  ខ្សែបម្រើ Bernardo Silva

គោលការណ៍ណែនាំរបស់ចក្រភពអង់គ្លេសបានចែងថា "បុគ្គលណាក៏ដោយឱ្យតែមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលបានផ្ទុកមេរោគ Covid-19 ចាំបាច់ត្រូវផ្តាច់ខ្លួនរយៈពេល ២ សប្តាហ៍។

លោក Ole Gunnar Solskjaer និង Bruno Fernandes
លោក Ole Gunnar Solskjaer និង Bruno Fernandes

គួរឱ្យដឹងផងដែរថា ទោះបីជា Bruno Fernandes ខ្លួនឯងត្រូវបានគេរាយការណ៍ថាបានមិនមានផ្ទុកក៏ដោយក្តី ក៏គាត់កំពុងស្ថិតក្នុងភាពបន្ទិលថាអាចនឹងខកខានប្រកួតទល់នឹង Newcastle, Paris-Saint Germain, Chelsea និង RB Leipzig ផងដែរ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T