ជំនឿចម្លែកៗទាំង ៧ មកពីជុំវិញពិភពលោក ដែលអ្នកគួរតែដឹង

//s9.kh1.co/05/05707cc553dddef89c270449da592a76136e52c6.jpg
សង្គម

 ១៤-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ជំនឿចម្លែកៗទាំង ៧ មកពីជុំវិញពិភពលោក ដែលអ្នកគួរតែដឹង

ទោះជាសព្វថ្ងៃនេះមនុស្សភាគច្រើនរស់នៅ ដោយជឿលើវិទ្យាសាស្ត្រក៏ដោយ ប៉ុន្តែនោះមិនមែនមានន័យថាជំនឿត្រូវ បានគេបំភ្លេចចោលនោះទេ នៅតំបន់ខ្លះក៏នៅតែឱ្យតម្លៃយ៉ាងខ្លាំងទៅលើជំនឿរបស់ខ្លួន ចង់ដឹងថាជំនឿចម្លែកៗទាំង ៧ ដែលយើងនឹងលើកយកមកនៅពេលនេះគឺជាអ្វីខ្លះ សូមអានអត្ថបទខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជល់កែវទឹក

រូបតំណាង
រូបតំណាង

នៅក្នុងប្រទេសក្រិច គេជឿថា ការជល់កែវដែលមានតែទឹក នោះគឺគេប្រើតែពេលដែលមានមនុស្សស្លាប់ប៉ុណ្ណោះ (ចង់ បង្ហាញពីការធ្វើដំណើររបស់អ្នកស្លាប់ទៅបរលោកតាមទឹកទន្លេ) ហេតុនេះហើយអ្នកមិនត្រូវជល់កែវទឹកដើម្បីអបអរ ដល់អ្នកដែលមានជីវិតនោះទេ។

២. លេខ៤

រូបតំណាង
រូបតំណាង

អ្នកប្រហែលជាធ្លាប់បានឮពីជំនឿមួយនេះរួចហើយ ព្រោះមិនមែនមានតែក្នុងប្រទេសចិននោះទេ នៅឯ Las Vegas កន្លែងដែលសម្បូរទៅដោយសណ្ឋាគារ និងកាស៊ីណូក៏បានជឿលើជំនឿនេះដូចគ្នា ដោយហេតុថាដើម្បីតម្រូវចិត្តភ្ញៀវ ដែលជាជនជាតិចិនរបស់គេ។

៣. ញ៉ាំទំពាំងបាយជូនៅពេលអាធ្រាត្រ

រូបតំណាង
រូបតំណាង

នៅក្នុងប្រទេសអេស្ប៉ាញ និងផ្នែកខ្លះនៃអាមេរិកឡាទីន គេតែងតែញ៉ាំផ្លែទំពាំងបាយជូនៅពេលអាធ្រាត្រ នៅថ្ងៃឆ្លងឆ្នាំថ្មី ជាជាងផឹកគ្រឿងដែលធ្វើមកពីផ្លែទំពាំងបាយជូ។ មានតំណាលដែលបាននិយាយតៗគ្នាថា ប្រសិនបើអ្នកអាចញ៉ាំផ្លែទំពាំងបាយជូបាន១២គ្រាប់ នៅក្នុងរយៈពេល១២វិនាទីដំបូងនៃពេលអាធ្រាត្រនោះ អ្នកនឹងមានសំណាងល្អពេញមួយឆ្នាំថ្មីតែម្តង តែប្រសិនបើអ្នកឈ្លក់នៅគ្រាប់ទី១២ ជំនឿនោះនឹងមិនបានផលនោះទេ។

៤. កុំហ៊ានហៅឈ្មោះរបស់គាត់

រូបតំណាង
រូបតំណាង

លោកនាយករដ្ឋមន្ត្រី Menem នៃ Argentina នៅចន្លោះឆ្នាំ 1989-1999 គឺជាអ្នកគ្រប់គ្រងដែលអាក្រក់ម្នាក់ ហើយបើសិនជានិយាយពីឈ្មោះរបស់គាត់ វាត្រូវបានគេយល់ថានឹងនាំសំណាងមិនល្អដល់ប្រទេស ហើយបើកាល ណាគេចង់ហៅឈ្មោះរបស់នាយករដ្ឋមន្ត្រី គេនឹងប្រើឈ្មោះដែលស្រដៀងវិញដើម្បីបញ្ចៀសសំណាងមិនល្អនោះ។

៥. កង្ហារឆក់ជីវិត

រូបតំណាង
រូបតំណាង

មានជំនឿដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងថា ប្រសិនបើយើងគេងដោយបើកកង្ហារអាចធ្វើឱ្យយើងស្លាប់ បាន ជាពិសេសចំពោះមនុស្សចាស់ និងកូនក្មេង។ ជំនឿ​មួយនេះមានឥទ្ធិពលខ្លាំងណាស់ រហូតដល់ថ្នាក់លោក សាស្ត្រាចារ្យផ្នែកនុយក្លេអ៊ែរ និងវិស្វកម្ម បានធ្វើការពិសោធជាមួយកូនស្រីរបស់ខ្លួនដែលកំពុងគេងលក់ដោយបើក កង្ហារ គាត់បានពិនិត្យជីពចរបស់កូនស្រីពេញមួយយប់ (សូមបញ្ជាក់ថានាងនៅរស់ធម្មតា)។

៦. លេខ៣៩

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកអាយុ ៣៩ ឆ្នាំ នៅក្នុងប្រទេស Afghanistan អ្នកប្រហែលជាចង់ប្រាប់មនុស្សគ្រប់គ្នាថា «ខ្វះមួយឆ្នាំគឺ អាយុ៤០» ព្រោះលេខ ៣៩ គឺជាលេខដែលត្រូវហាមនៅក្នុងប្រទេស។ គ្មាននរណាដឹងថាមកពីហេតុអ្វីនោះទេ ប៉ុន្តែវា បានក្លាយទៅជាលេខដែលគ្រាប់គ្នាបានចៀសវាង សូម្បីតែស្លាកលេខឡានក៏មិនត្រូវមានដែរ។

៧. គោរពសត្វល្វាចេក

សត្វល្វាចេក
សត្វល្វាចេក

នៅក្នុងប្រទេស Ireland បើសិនជាអ្នកបានជួបសត្វល្វាចេកហើយ មិននិយាយសួស្តី អ្នកកំពុងតែនាំខ្លួនឯងទៅរក សំណាងមិនល្អហើយ។ តំណាលនោះបាននិយាយថា ល្វាចេកមួយគឺនាំសំណាងអាក្រក់ តែអ្នកអាចរាក់ទាក់វាដើម្បី បង្ហាញពីការគោរព និងសង្ឃឹមថា វានឹងមិននាំសំណាងអាក្រក់ដល់អ្នកនោះទេ តែកុំបារម្ភអីនៅពេលដែលអ្នកបាន ឃើញសត្វល្វាចេកពីរក្បាល ព្រោះនោះគឺជាសំណាងល្អ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T