ម៉ោងប្រកួតល្អណាស់សម្រាប់អ្នកគាំទ្រនៅកម្ពុជា! មកដឹងពីកាលបរិច្ឆេទនៃការប្រកួត​ El Clasico រវាង Barcelona និង Real Madrid

//s9.kh1.co/12/12d90405138eeaea003b2f88b00ecd4dcc425f34.jpg
កីទ្បា

 ១៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ោងប្រកួតល្អណាស់សម្រាប់អ្នកគាំទ្រនៅកម្ពុជា! មកដឹងពីកាលបរិច្ឆេទនៃការប្រកួត​ El Clasico រវាង Barcelona និង Real Madrid

La Liga បានប្រកាសថា ការប្រកួត El Clasico ដំបូងនៃរដូវកាលនេះ នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ទី ២៤ ខែតុលាជាមួយនឹងការចាប់ផ្តើមប្រកួតនៅម៉ោង ០៩:០០ នាទីយប់ ម៉ោងនៅកម្ពុជា។ នេះជាជំនួបលើកដំបូងនៃរដូវកាលនេះ រវាងក្រុមអធិរាជស Real Madrid និង FC Barcelona ដែលគេរំពឹងថា នឹងប្រជែងដណ្តើមជើងឯក La Liga ឆ្នាំ ២០២០-២០២១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពការប្រកួតកាលឆ្នាំមុន
រូបភាពការប្រកួតកាលឆ្នាំមុន

ការប្រកួតនេះនឹងត្រូវបានលេងនៅឯ Camp Nou ហើយ Barcelona នឹងមានថ្ងៃបន្ថែមទៀត ដើម្បីឲ្យកីឡាករ សម្រាកដើម្បីត្រៀមការប្រកួត UCL ។ Real Madrid ច្បាស់ជានឹងគ្មានវត្តមាន Eden Hazard និង Dani Carvajal នោះទេ ព្រោះតែរងរបួស ហើយនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីជាសះស្បើយ បន្ទាប់មកក៏ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព និងកាយសម្បទារបស់ពួកគេផងដែរ។

រូបភាពការប្រកួតកាលឆ្នាំមុន
រូបភាពការប្រកួតកាលឆ្នាំមុន

យ៉ាងណាមិញ នេះនឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយ ហើយក៏ជាការប្រកួត El Clasico ដំបូងបង្អស់បន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាត ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់៕

ប្រភព ៖ Managing Madrid

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T