កីឡាករល្បី ១០រូបនេះ នឹងផុតកុងត្រាជាមួយក្លិបក្នុងខែមិថុនា ឆ្នាំ២០២១នេះហើយ ក្នុងនោះក៏មាន...

//s9.kh1.co/55/556c3bbef6b6af0d60e160c77ad6b42625ca1d29.jpg
កីទ្បា

 ១៤-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករល្បី ១០រូបនេះ នឹងផុតកុងត្រាជាមួយក្លិបក្នុងខែមិថុនា ឆ្នាំ២០២១នេះហើយ ក្នុងនោះក៏មាន...

កីឡាករល្បីៗ និងថ្លៃជាងគេចំនួន ១០រូបនេះ នឹងផុតកុងត្រាជាមួយនឹងក្លិបច្ចុប្បន្នរបស់ខ្លួនក្នុងខែមិថុនា ឆ្នាំ២០២១ ខណៈកីឡាករមួយចំនួនមិនចង់បន្តលេងនៅក្លិបចាស់បន្តទៀត និងមួយចំនួនមិនទាន់ពិចារណាក្នុងការបន្តកុងត្រាថ្មីរបស់ខ្លួននៅឡើយ។ ប្រសិនបើកុងត្រានេះ ស្ថិតក្រោមរយៈពេល ៦ខែ នោះកីឡាករអាចចរចាជាក្លឹបផ្សេង និងចាកចេញដោយគ្មានតម្លៃខ្លួន (Free Transfer)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាកីឡាករទាំង ១០រូប ដែលនឹងផុតកុងត្រាក្រោយបញ្ចប់រដូវកាលនេះ៖

១០-ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ Arkadiusz Milik វ័យ ២៦ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Napoli និងមានតម្លៃខ្លួន ៣២លានផោន។

Arkadiusz Milik
Arkadiusz Milik

៩-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំង Florian Thauvin វ័យ ២៧ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Marseille និងមានតម្លៃខ្លួន ៣២លានផោន។

Florian Thauvin
Florian Thauvin

៨-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាហ្សង់ទីន Ángel Di María វ័យ ៣២ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប PSG និងមានតម្លៃខ្លួន ៣២លានផោន។ 

Ángel Di María
Ángel Di María

៧-ខ្សែបម្រើជម្រើសជាតិហូឡង់ Georginio Wijnaldum វ័យ ២៩ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Liverpool និងមានតម្លៃខ្លួន ៤០លានផោន។

Georginio Wijnaldum
Georginio Wijnaldum

៦-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Sergio Agüero វ័យ ៣២ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Manchester City និងមានតម្លៃខ្លួន ៤២លានផោន។

Sergio Agüero
Sergio Agüero

៥-ខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Memphis Depay វ័យ ២៦ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Lyon និងមានតម្លៃខ្លួន ៤៤លានផោន។

Memphis Depay
Memphis Depay

៤-អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma វ័យ ២១ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប AC Milan និងមានតម្លៃខ្លួន ៦០លានផោន។

Gianluigi Donnarumma
Gianluigi Donnarumma

៣-ខ្សែការពារជម្រើសជាតិអូទ្រីស David Alaba វ័យ ២៨ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Bayern Munich និងមានតម្លៃខ្លួន ៦៥លានផោន។  

David Alaba
David Alaba

២-ខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba វ័យ ២៧ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិបManchester United និងមានតម្លៃខ្លួន ៨០លានផោន។

Paul Pogba
Paul Pogba

១-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi វ័យ ៣៣ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Barcelona និងមានតម្លៃខ្លួន ១០០លានផោន៕

Lionel Messi
Lionel Messi

ប្រភពtransfermarkt.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T