ប្រធាន LaLiga បាននិយាយថា Messi គឺជាម៉ាស៊ីនផលិតលុយ

//s9.kh1.co/48/48ea2781b7ae905a665b932c8a97b6fdbd46aab5.jpg
កីទ្បា

 ១៤-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Javier Tebas ធូរទ្រូងនៅពេលដែលកីឡាករឆ្នើម Lionel Messi មិនបានចាកចេញពី Barcelona អំឡុងពេលទីផ្សារដោះដូរ កីឡាករនាពេលកន្លងមកនេះ។

លោក Javier Tebas ធូរទ្រូងនៅពេលដែលកីឡាករឆ្នើម Lionel Messi មិនបានចាកចេញពី Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះបានព្យាយាមរកវិធីចាកចេញពីទឹកដី Camp Nou ដែលជាទីកន្លែង គាត់ចំណាយពេលស្ទើរតែពេញមួយជីវិតក្នុងអាជីពនេះ ប៉ុន្តែប្រធានក្រុម Barcelona មិនអាចរកផ្លូវចេញបានទេ ហើយនៅតែបន្តរួមរស់ជាមួយ Barcelona បន្តទៀតដែលនេះជាដំណឹងល្អ សម្រាប់អ្នកនៅ Catalans ខណៈប្រធាន ក្របខណ្ឌ LaLiga Santander កាន់តែរំភើបចិត្តផងដែរ។

  កីឡាករ Lionel Messi និងលោក  Javier Tebas
  កីឡាករ Lionel Messi និងលោក  Javier Tebas

អំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលកន្លងមកនេះ ក្រុមយក្សចំនួនពីរគឺ Inter Milan និង Manchester City បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករ Lionel Messi យ៉ាងខ្លាំង។

  កីឡាករ Lionel Messi 
  កីឡាករ Lionel Messi 

យ៉ាងណាមិញ លោក Tebas ដែលជាប្រធាន LaLiga បាននិយាយប្រាប់ការសែតអ៊ីតាលី La Gazzetta dello Sport ថា៖ “ខ្ញុំចូលចិត្តមើល Messi លេងនៅអេស្ប៉ាញ ហើយគាត់ក៏ជាម៉ាស៊ីនរកលុយដ៏ច្រើនបំផុតផងដែរ។ យើងបានត្រៀមសម្រាប់ការចាកចេញរបស់ Messi និង Cristiano Ronaldo អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធានាថាមិនមានការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុរបស់យើង៕  

ប្រភពMarca

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T