បើទឹកសម្រុកបុកចូលផ្ទះ វិធីយករួចខ្លួន គួរធ្វើម៉េច?

//s9.kh1.co/a6/a6a8b8d8be509227d39d4e6a8cecdae0af535ff5.jpg
សង្គម

 ០១-មិថុនា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ទឹក​ជំនន់​មាន​កម្លាំងខ្លាំងក្លា​ដែល​អាច​ឆក់​យក​អាយុជីវិត​របស់អ្នកបាន​តែ​ក្នុង​មួយ​ពព្រិត​ភ្នែក​ ដូច្នេះ​ត្រូវចេះ​ការ​ពារ​ខ្លួន​ និង​ចាក​ចេញ​ពីកន្លែង​តែ​អាច​មាន​ការ​កើតឡើង​ទឹក​ជំនន់បាន​។

យល់ដឹង​៖ តើ​អ្នក​ដឹង​ទេ? ​បញ្ហា​គ្រោះ​ទឹក​ជំនន់ មិន​មែន​តែ​ជា​ការ​បារម្ភ របស់​អ្នក​តែម្នាក់នោះទេ តែ​ជាការ​ព្រួយ​បារម្ភ​របស់ មនុស្ស​គ្រប់​គ្នា ​ព្រម​ទាំងប្រទេស ​មហាអំណាច​ធំៗ​ផង​ដែរ​។ ការ​កើនឡើង​នៃ ​ទឹក​ជំនន់​អាច​បង្កើត​​ ទៅ​ជា​ជំងឺ​ឆ្លង​ រួមទាំង​បង្ក​ឲ្យមាន​ជា​គ្រោះ​មហន្តរាយ​ ដល់​អាយុ​ជីវិត​មនុស្ស​ និង​សត្វយ៉ាង​ធ្ងន់​ធ្ងរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទឹក​ជំនន់​
ទឹក​ជំនន់​

កុំ​មាន​ការ​ធ្វេស​ប្រហែស ​បើ​ទោះបីជា​អ្នក​យល់ថា ​តំបន់​​ដែល​អ្នក​រស់នៅ ​មាន​កម្រិត​ទឹក​ទាប ​មិន​អាច​ជន់​លិច​ដល់​ក៏​ដោយ ​តែ​ពេល​ខ្លះ​ត្រូវ​ចាំ​ថា ​ប្រសិន​បើ​មាន​ភ្លៀង​ខ្លាំង  វា​អាច​ជន់​លិចបាន ហើយ​កាន់​តែគ្រោះថ្នាក់ ​ប្រសិនបើ​ទឹក​បុកខ្លាំង​ នៅ​ពេល​យប់​ដែល​ អ្នក​សម្រានលក់​អស់​​​។ កុំអាង​ថា​តំបន់ ​អ្នក​មិន​ធ្លាប់​ជួប​ទឹក​ជំនន់​ពី​មុន ហើយ​ប្រាកដ​ថា​បច្ចុប្បន្ន និង​អនាគត​មិន​អាច ​កើត​ឡើងឲ្យ​សោះ​​នោះ។  

ទឹក​ជំនន់​
ទឹក​ជំនន់​

ហានិភ័យ​ទឹកជំនន់ មិន​មែនត្រឹម​តែផ្នែក​​​លើ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែ​វា​ផ្នែកលើ​តួលេខ ​កត្តាមួយ​ចំនួន​​រួម​មាន កម្រិត​​​នៃ​ការ​ធ្លាក់ភ្លៀង​​ រួម​ទាំងការ​ផ្លាស់​ប្តូរ ដោយសារតែការ​សាងសង់ ​និង​ការអភិវឌ្ឍន៍​ជាដើម​។ អ្នក​អាច​នឹង​ប្រឈម​មុខនឹង ​បញ្ហា​ធ្ងន់​ធ្ងរ​ប្រសិនបើ​ គ្មាន​កា​រប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ នៅ​អំឡុង​ពេល​ ដែល​មាន​ភ្លៀងធ្លាក់​ខ្លាំង ជា​ពិសេស​ផ្ទះ​អ្នក​ដែល ​នៅ​ជិត​នឹង​តំបន់​បឹង​បួរ ស្ទឹង ជាដើម។ តើ​អ្នក​នឹងធ្វើ​ដូចម្តេច ដើម្បី​យក​រួចខ្លួន​បាន ​​នៅ​ពេល​ដែល​ទឹក​សម្រុក​បុកចូល​ក្នុង​ផ្ទះ?

ទឹក​ជំនន់​
ទឹក​ជំនន់​

ប្រសិន​បើ​លោកអ្នកស្ថិត​ ក្នុងករណី​នេះ សូម​កុំ​​​ស្លន់​ស្លោ​ខ្លាំង​ពេក ព្យាយាម​ឡើង​ទៅរក​ទី​កន្លែង​ខ្ពស់​នៃ​ផ្ទះ​ ហើយ​ទាក់​ទងទៅកាន់ ក្រុមជួយ​សង្គ្រោះ​ជាបន្ទាន់​។ ប្រសិន​បើ​គ្មាន​កន្លែង​ខ្ពស់ ​អាច​គេច​ពីទឹក​ជំនន់​បាន​ទេ ហើយ​អ្នកមិន​ចេះ​អណ្តែត​ ​ឬហែល​ទឹក​ទេនោះ  ត្រូវ​ព្យាយាម​ចាប់​តោង​ជញ្ជាំង ឬបង្អួត​ផ្ទះ​ឲ្យ​ជាប់ ​ដើម្បី​កុំ​ឲ្យ​កម្លាំង​ទឹក ​អាច​គួច​​ទាញ​អ្នក​យក​ទៅ​តាម​បាន​។

ទឹក​ជំនន់​
ទឹក​ជំនន់​

វិធី​ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​មាន ​សមាជិក​គ្រួសារច្រើន ​ត្រូ​វតាំង​ស្មារី​ឈរជា​ជួរ​ ពីមុខ​ទៅ​ក្រោយ​ឲ្យ​ជាប់​ៗគ្នា​ ដើម្បី​អាចទប់​នឹង​ ការ​​ហូរ​ខ្លាំង​នៃ​ទឹក​ ព្រោះ​វិធី​នេះ​នឹង​មិន​ងាយឲ្យ ​អ្នក​អស់​ជំហរ​ដួល​ ដោយ​សារតែកម្លាំង​ទឹក ​បាន​ដោយ​ងាយនោះទេ តែ​យើង​ក៏មិន​អាច​ឲ្យ​ យើង​ទ្រាំទ្រ​​បាន​យូរ​ដែរ​ តែល្ម​មនឹងអាច​រង​ចាំ ​ក្រុម​ជួយ​សង្គ្រោះ ​មក​ដល់​បាន​។

យ៉ាងណាមិញ​ទាំងនេះ​ មិនមែនជា​វិធី​សាស្ត្រដ៏ល្អ ​ក្នុង​ការ​ប្រថុយប្រថាន​ ជាមួយ​ទឹក​ជំនន់​នោះទេ ព្រោះ​ជាក់​ស្តែង ​កម្លាំង​បុក​នៃ​ទឹក ​គឺ​វា​ខ្លាំងហើយ​យូរ​ដែល ​ជា​ហេតុ​ធ្វើ​ឲ្យ​យើ​ងពិបាក ​ក្នុង​ការ​ការពារខ្លួន​បាន​ ដូចនេះ ​អ្នក​ត្រូវមានការយល់​ដឹង និង​​ការ​ការពារខ្លួន ជាមុន​នៅក្នុង​រដូច​វស្សា​ដូចជា​៖

* ព្យាយាមស្តាប់​វិទ្យុឬ ទូរទស្សន៍ និង​ឧត្តុនិយម​ ​សម្រាប់​ព័ត៌មាន​លំអិត​ផ្សេងៗ ក្នុង​អំឡុង​ដែល ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

* តាម​ដាន​មើល​ពី ​ទីតាំង​ភូមិសាស្ត្រ​ដែល ​អ្នកស្នាក់​នៅ​អាចប្រឈម ​នឹង​ទឹក​ជំនន់​ដែរឬទេ។

* ប្រសិន​បើអ្នកនៅ​ក្នុងតំបន់​ ដែល​អាច​ទទួល​រង​ឥទ្ធិពល​ ពី​ភ្លៀង​ឬ ​ព្យុះធ្ងន់​ធ្ងរ ​អ្នកគួរតែ​ឆាប់ជម្លៀសខ្លួន​ និង​សមាជិក​គ្រួសា​រ​​ចេញ ដើម្បី​ស្វែង​រក​ទី​ទួល​មានសុវត្ថិភាព ​​ឲ្យបាន​ឆាប់​រហ័ស​។

ទឹក​ជំនន់​
ទឹក​ជំនន់​

ការពារ​ប្រសើរជា​ងព្យាបាល ​កុំ​យក​ជីវិត​ទៅ​ប្រថុយ ​នឹង​គ្រោះ​ធម្មជាតិ ទោះបីជាអ្នក​ចេះហែល​ទឹក ​យ៉ាង​ណាក៏​ដោយ ​តែ​ត្រូវ​ចាំ​ថា ដំរីជើង​បួន​គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញចេះ​ស្ទាត់ ​ក៏គង់តែមាន​ភ្លេច​ដូចគ្នា។ អ្នក​មិន​អាច​ហាម​ឃាត់​ មិន​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​ បាន​នោះទេ តែ​អ្នក​អាចមាន​វិធី ​ការ​ពារ​ខ្លួនបាន​៕

ប្រភព៖ ci.patterson , cdc

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T