ក្រុម​ស៊ើប​​អង្កេត​ FBI​ របស់​​អាមេរិក​ នឹង​​បើក​កា​រិ​យា​ល័យ​​មួយ​​ក្នុង​​ស្នាក់​​ការ​​អគ្គ​​ស្នង​​កា​រ​ដ្ឋាន​​នគរ​បាល​ជាតិ​​កម្ពុជា​

//s9.kh1.co/98/98ba1f1d5d2b89bee5198da8eb1cb458d5362cd0.jpg
សង្គម

 ១៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នឹងបង្កើតការិយាល័យនៅទីស្នាក់ការអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​របស់​កម្ពុជា ដើម្បីជួយតាមរកឧក្រិដ្ឋជនអាមេរិក ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្តារស្ថានការ​ដែលមាន​ភាពតានតឹង​ជាមួយប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិនផង

ក្រុមស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នឹងបង្កើតការិយាល័យនៅទីស្នាក់ការអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​របស់កម្ពុជា ដើម្បីជួយតាមរកឧក្រិដ្ឋជនអាមេរិក ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្តារស្ថានការ​ដែលមាន​ភាពតានតឹង​ជាមួយប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិនផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងនៅថ្ងៃ​អង្គារនេះថា ការិយាល័យនេះនឹងជួយសម្រួលដល់ការងាររបស់អាជ្ញាធរកម្ពុជា ដើម្បីតាមចាប់ខ្លួន​ជនជាតិ​អាមេរិកដែលរត់គេចខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនានា។

លោក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ «ពីមុនយើងបានសហការគ្នាម្តងមួយករណីៗ ហើយពេល​នេះយើងមានការិយាល័យដែលអាចធ្វើការជាមួយគ្នា មានគោលដៅធ្វើការបានលឿនទាន់ស្ថានការ»។

យ៉ាងណា អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះបន្តថា លោកមិនបានដឹងអំពីកាល​បរិច្ឆេទ​ដែលការិយាល័យនេះនឹងត្រូវបង្កើតឡើងនៅឡើយទេ។

តាមរយៈសារអេឡិចត្រូនិកអ៊ីមែលទៅកាន់រ៉យទ័រ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធ​មិនធ្វើអត្ថាធិប្បាយលើ​ការិយាល័យរបស់ FBI ខាងលើនោះទេ ប៉ុន្តែបាននិយាយថា ស្ថាប័នទាំងពីរមានទំនាក់ទំនងដែលបាន​បង្កើត​ឡើង​មែន។

ស្ថានទូតបញ្ជាក់ថា៖ «ការចូលរួមរវាង FBI ជាមួយសមត្ថកិច្ចកម្ពុជា គឺត្រូវបានបង្កើតឡើងដើម្បី​ប្រឆាំងនឹង​ឧក្រិដ្ឋកម្មលើកុមារ ការលាងលុយកខ្វក់ និងបទឧក្រិដ្ឋហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះជួយពង្រឹងច្បាប់ ធ្វើឱ្យកម្ពុជា និងអាមេរិកមានសុវត្ថិភាព»។

ស្ថានទូតបានបន្ថែមថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ដើម្បីបង្កើតក្រុមការងារដែល​នឹង​ដោះស្រាយនូវឧក្រិដ្ឋកម្ម ដែលបានរៀបចំការលាងលុយកខ្វក់ និងស្វែងរកជនបរទេសរត់គេចខ្លួនផងដែរ។

បើតាមរ៉យទ័រ ចំណងទាក់ទងរវាងអាមេរិក និងកម្ពុជាហាក់មានសភាពតានតឹងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​រដ្ឋាភិបាលកម្ពុជាខឹងនឹងការរិះគន់របស់ក្រុងវ៉ាស៊ីនតោនចំពោះការរំលាយគណបក្សប្រឆាំងដ៏ធំ និងការចាប់ខ្លួន​អ្នកនយោបាយ និងសកម្មជនដែលជាគូប្រជែង។

ជាការកត់សម្គាល់ កម្ពុជាបានបដិសេធម្តងហើយម្តងទៀតនូវការលើកឡើងថា កម្ពុជាមានកិច្ចព្រមព្រៀង​សម្ងាត់​ជាមួយចិន (ដាក់កម្លាំងទ័ពនៅមូលដ្ឋាន) ខណៈចិនជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងការទូតដ៏ធំបំផុតរបស់កម្ពុជា៕

រូបភាពតំណាងពីសារព័ត៌មានរ៉យទ័រ
រូបភាពតំណាងពីសារព័ត៌មានរ៉យទ័រ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T