ខ្សែប្រយុទ្ធសញ្ជាតិប៉េរូ ២ រូបនឹងអវត្តមានក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ព្រោះតែរឿងនេះ

//s9.kh1.co/84/84cb0f774c4c0ac5b4c9a23daa79a67e8c49f1e4.jpg
កីទ្បា

 ១៤-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Raul Ruidiaz និង Alex Valera នឹងអវត្តមានក្នុងការប្រគួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ តទល់ជាមួយនឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩ កាលពីថ្ងៃច័ន្ទ

ប៉េរូ៖ ខ្សែប្រយុទ្ធ Raul Ruidiaz និង Alex Valera នឹងអវត្តមានក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ តទល់ជាមួយនឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩ កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករទាំងពីរបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ រួមជាមួយនឹងខ្សែការពារ Christian Ramos និងខ្សែប្រយុទ្ធ Aldair Rodriguez ផងដែរ។ សហព័ន្ធកីឡាបាល់ទាត់ប៉េរូបាននិយាយថាកីឡាករ ២ រូបចុងក្រោយត្រូវបានប្រកាសអនុញ្ញាតដើម្បីចូលរួមនៅក្នុងការប្រកួតកាលពីថ្ងៃអង្គារនៅឯ Estadio Nacional បន្ទាប់ពីបានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃចន្ទ។

  កីឡាករ Raul Ruidiaz និងកីឡាករ Alex Valera
  កីឡាករ Raul Ruidiaz និងកីឡាករ Alex Valera

ក្រុមជម្រើសជាតិប៉េរូបានប្រកួតស្មើ ២-២ ជាមួយក្រុមប៉ារ៉ាហ្គាយក្នុងការប្រកួតជម្រុះនៃសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នៅ Asuncion កាលពីថ្ងៃព្រហស្បតិ៍។ ទន្ទឹមនឹងនេះដែរក្រុមប្រេស៊ីលបានបំបាក់ក្រុមបូលីវីដោយលទ្ធផល ៥-០ នៅឯ Sao Paulo ផងដែរ។

ក្រុមម្ចាស់ជើងឯកពិភពលោក ៥ សម័យកាលបានធ្វើដំណើរទៅកាន់ប្រទេសប៉េរូកាលពីថ្ងៃចន្ទដោយរបាយការណ៍បានបង្ហាញថា មិនមានករណីវិជ្ជមាននៃជំងឺ COVID-១៩ ក្នុងអំឡុងពេលធ្វើតេស្តប្រចាំថ្ងៃនោះទេ។

គួររំលឹកផងដែរថា ក្រុមប្រេស៊ីល និងក្រុមប៉េរូធ្លាប់បានជួបគ្នាចុងក្រោយក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៩ នៅពេលដែលក្រុមប្រស៊ីលបានយកឈ្នះលើក្រុមប៉េរូដោយលទ្ធផល ៣-១ នៅឯកីឡដ្ឋាន Maracana នៃទីក្រុង Rio ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T