ស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេលើយន្ដហោះ ត្រូវបានអ្នករួមដំណើរនិងអូតេស ជួយសម្រាលដោយជោគជ័យ (មានវីដេអូ)

//s9.kh1.co/5d/5d8990f47045886b4b5d978297f65af83a7f385c.jpg
សង្គម

 ១៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃពុធកន្លងនេះ ស្ដ្រីជនជាតិឥណ្ឌាម្នាក់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងការអបអរសាទរតូចមួយ បន្ទាប់ពីនាងបានផ្ដល់កំណើដល់កូនប្រុសដោយជោគជ័យ ខណៈពេលកំពុងធ្វើដំណើរតាមជើងហោះហើរលេខ 6E 122 របស់ក្រុមអាកាសចរណ៍ IndiGo ពីទីក្រុង Delhi ទៅ Bengalura ។

ឥណ្ឌា៖ កាលពីថ្ងៃពុធកន្លងទៅនេះ ស្ដ្រីជនជាតិឥណ្ឌាម្នាក់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងការអបអរសាទរតូចមួយ បន្ទាប់ពីនាងបានផ្ដល់កំណើតដល់កូនប្រុសដោយជោគជ័យ ខណៈពេលកំពុងធ្វើដំណើរតាមជើងហោះហើរលេខ 6E 122 របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ពីទីក្រុង Delhi ទៅទីក្រុង Bengalura

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ដ្រីជាម្ដាយខាងលើ មិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងឡើយ ហើយនាងទើបពពោះបានរយៈពេល ៣២សប្ដាហ៍ប៉ុណ្ណោះ។ តែទោះជាយ៉ាងណា នៅថ្ងៃសម្រាលឥតព្រៀងទុកនោះដែរ នាងត្រូវបានអ្នករួមដំណើរម្នាក់ដែលជាគ្រូពេទ្យជំនាញខាងរោគស្ដ្រី រួមនឹងអ្នកបម្រើការលើយន្ដហោះធ្វើការជួយសម្រាលបានដោយសុវត្ថិភាព និងសុខភាពល្អថែមទៀតផង។

នៅទីបំផុត យន្ដហោះបានចុះចតនៅឯអាកាសយាន្ដដ្ឋានអន្ដរជាតិ Kempegowda នៅវេលាម៉ោង ៧:៤០នាទីយប់ ហើយជាមួយគ្នានោះ ក៏មានមនុស្សមួយក្រុមតូចចាំទទួលស្វាគមន៍ ចំពោះការមកដល់របស់ពួកគេ​ដែរ។ លើសពីនេះ ក៏មានការចែករំលែកនៅលើបណ្ដាញសង្គម  និងទទួលបានការគាំទ្រយ៉ាងច្រើនថែមទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទរក
ទរក
ទរក
ទរក
ការស្វាគមន៍ពេលទារកមកដល់ព្រលាន
ការស្វាគមន៍ពេលទារកមកដល់ព្រលាន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T