បទ «Boombayah» របស់ក្រុម BLACKPINK មានអ្នកចូលទស្សនាជាង ១ពាន់លានដង

//s9.kh1.co/f4/f4b0cd2fc46833a94af428afd51dcb865d6ab063.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វីដេអូចម្រៀងបទ 'Boombayah' ដែលជាបទចំរៀងដំបូងរបស់ក្រុមចម្រៀង BLACKPINK បានក្លាយជាវីដេអូទី៣របស់ខ្លួនដែល មានចូលទស្សនាលើសពី ១ពាន់លាដងដោយគិតត្រឹមថ្ងៃអង្គារនេះ។

កូរ៉េខាងត្បូង៖វីដេអូចម្រៀងបទ «Boombayah» ដែលជាបទចម្រៀងដំបូងរបស់ក្រុមចម្រៀង BLACKPINK បានក្លាយជាវីដេអូទី៣របស់ខ្លួន មានចូលទស្សនាលើសពី ១ពាន់លានដងដោយគិតត្រឹមថ្ងៃអង្គារនេះ។ វីដេអូនេះបានឈានដល់ចំណុចកំពូលនៅវេលាម៉ោង ៨ និង២៦នាទីពោលគឺ ៤ ឆ្នាំបន្ទាប់ពីការចេញផ្សាយនៅ ខែសីហាឆ្នាំ ២០១៦ នេះបើយោងតាមគេហទំព័រ YG Entertainment ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនពេលបទ "Boombayah" និងបទ "Ddu-du Ddu-du" ដែលជាបទល្បីចេញនៅឆ្នាំ 2018 ហើយបទ "Kill This Love," បានចុះផ្សាយនៅឆ្នាំ 2019 ទទួលបានជោគជ័យផងដែរ។ បទ "Boombayah" គឺជាបទចម្រៀងមួយ ក្នុងចំណោមបទសំខាន់ទាំងពីររបស់ខ្លួនដែលមាននៅក្នុងអាល់ប៊ុម "Square One"។

ក្រុម BLACKPINK
ក្រុម BLACKPINK

យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថាបទ"Ddu-du Ddu-du" មានអ្នកចូលមើលក្នុង Youtube ចំនួន ១.៣៥ ពាន់លានដង និងបទ "Kill This Love" មានអ្នកចូលមើលចំនួន ១.០៦ពាន់លានដងផងដែរ។ អាល់ប៊ុម ដំបូងរបស់ BLACKPINK ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ២ ខែតុលាបានបង្ហាញនៅលេខរៀងទី២ នៅលើតារាងអាល់ប៊ុមសំខាន់របស់ Billboard នៅសប្តាហ៍នេះដោយបានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូងផងដែរ។

ក្រុម BLACKPINK
ក្រុម BLACKPINK

អាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាងអាល់ប៊ុមសំខាន់នៃ Official Charts ដែលបានចងក្រងការសម្តែងអាល់ប៊ុមនៅចក្រភពអង់គ្លេស ខណៈបទសំខាន់របស់ខ្លួនគឺបទ "Lovesick Girls"  បានឈរនៅលើតារាងចម្រៀងលំដាប់ពិភពលោកលំដាប់ទី ១០០កំពូលប្រចាំសប្តាហ៍នៅលើ YouTube ៕

ក្រុម BLACKPINK
ក្រុម BLACKPINK

ប្រភពkoreaherald

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T