មើលមួយភ្លែតស្មានតែកូរ៉េ បើ នីកូ លេងស្ទាយ៍នេះ ឡើងសង្ហា!

//s9.kh1.co/55/55816c140fabc3f1c079a8138b71300793355ed4.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក នីកូ តាំងពីចូលសិល្បៈមក នរណាៗក៏តែងតែនិយាយសរសើរអំពីសម្រស់ដ៏សង្ហារបស់លោក មិនដាច់ពីមាត់នោះទេ ពិសេសរូបថតថ្មីៗរបស់លោកទាំងនេះ មើលទៅហាយសូដូចតារាកូរ៉េតែម្ដង។

ភ្នំពេញ៖  ជាការពិតណាស់ សម្រាប់ការលេងស្ទាយ៍តុបតែងខ្លួន​ របស់តារាចម្រៀង លោក នីកូ ជារឿយៗនាពេលកន្លងមក អ្នកណាៗក៏ដឹងដែរថា មិនថាលោកលេងខ្លួនបែបណាក៏ដោយ ក៏តារាប្រុសរូបនេះតែងត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម ពោលពាក្យសរសើរ ជាមួយសម្រស់ដ៏ស្រស់សង្ហារបស់លោកច្រើនហូរហែរ តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងៗមកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងដ៏មានទេពកោសល្យរូបនេះ ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ ដោយលើកនេះក៏មិនខុសពីរាល់ដងដែរ ព្រោះថាជាញឹកញាប់ នីកូ តែលេចធ្លោជាមួយនឹងស្ទាយ៍លេងខ្លួន សម្លៀកបំពាក់ទាន់សម័យ មើលទៅហាយសូមិនចាញ់តារាបរទេសនោះឡើយ។

ពិសេសតាមរយៈរូបភាពថ្មីៗទាំងនោះ យើងឃើញថា នីកូ បានបង្អួតសម្រស់របស់ខ្លួន ដោយភាពរឹងប៉ឹងនិងជឿជាក់ជាមួយម៉ូតសម្លៀកបំពាក់បែបហ្វេសសិន រួមនឹងការលេងទឹកមុខមាំៗបន្តិចថែមទៀតនោះ មើលទៅគ្រប់ប្លង់ថតរបស់លោក ពិតជាទាក់ទាញ និងសង្ហាប្រៀបដូចទៅនឹងតារាកូរ៉េតែម្ដង។

ស្របគ្នានេះ សម្រាប់រូបភាពទាំងនោះ នៅពេលមហាជនដែលជាអ្នកគាំទ្របានឃើញហើយ ពួកគេនាំគ្នា លាន់មាត់សរសើរអំពីសម្រស់ដ៏សង្ហា និងភាពទាក់ទាញរបស់តារាប្រុសរូបនេះជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 នីកូ 
 នីកូ 
 នីកូ 
 នីកូ 
 នីកូ 
 នីកូ 
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
រូបថ្មីរបស់ នីកូ ដែលទើបបង្ហោះ
នីកូ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T