កម្រជួប! ក្រុមតារាវិទូថតបានទិដ្ឋភាព របស់ប្រហោងខ្មៅកំពុងលេបផ្កាយមួយដួង ទាញវែងដូចសរសៃមី

//s9.kh1.co/50/509cdd6563b79dc3a26f0ab0b500278ddc955c2a.jpg
បច្ចេកវិទ្យា

 ១៣-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ព្រឹត្តិការណ៍សរសៃមីគឺជារឿងមួយដ៏កម្រ ដើម្បីធ្វើការសង្កេត និងពិបាកសិក្សា។

ឈីលី៖​ ប្រហោងខ្មៅមួយកំពុងតែរីករាយ ក្នុងការលេបយកសរសៃមីនៃផ្កាយមួយដួង សម្រាប់ជាអាហាររបស់វា ហើយព្រឹត្តិការណ៍នេះត្រូវបានប្រទះឃើញដោយក្រុមតារាវិទូ នៅរយៈចម្ងាយ២១៥លានឆ្នាំពន្លឺពីពួកយើង នៅក្នុងកាឡាក់ស៊ីគូថខ្យងក្នុងតារានិករ Eridanus។ ក្រុមតារាវិទូបានឃើញពន្លឺពីផ្កាយមួយ ដែលត្រូវបានលេបញែកចេញពីគ្នា ដោយប្រហោងខ្មៅដែលមានម៉ាស់យ៉ាងធំ ដោយប្រើតេឡេទស្សន៍ពីមន្ទីរអង្កេតតារាសាស្ត្រ European Southern Observatory ក្នុងប្រទេសឈីលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែស្ដាប់ទៅ វាហាក់ដូចជានៅសែនឆ្ងាយ តែព្រឹត្តិការណ៍នេះបានបង្ហាញពីការជិតបាត់បង់ជីវិតរបស់ផ្កាយមួយ ដែលអាចមើលឃើញក្នុងពេលបច្ចុប្បន្ន។ នៅពេលសរសៃដ៏វែងនៃផ្កាយត្រូវបានលេបចូលក្នុងប្រហោងខ្មៅ វានឹងបញ្ចេញពន្លឺដ៏ភ្លឺថ្លា ដែលអាចមើលឃើញដោយតារាវិទូ។

ប្រហោងខ្មៅកំពុងលេបយកផ្កាយមួយដួង
ប្រហោងខ្មៅកំពុងលេបយកផ្កាយមួយដួង

ព្រឹត្តិការណ៍សរសៃមីគឺជារឿងមួយដ៏កម្រ ដើម្បីធ្វើការសង្កេត និងពិបាកសិក្សា។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់តេឡេទស្សន៍យ៉ាងធំនិងបច្ចេកវិទ្យាថ្មីឲ្យត្រូវចំកន្លែង បន្ទាប់មកគេនឹងអាចតាមដានពន្លឺដែលនៅជិតមាត់ប្រហោងខ្មៅ។ ទោះបីពន្លឺពីផ្កាយបានបញ្ចេញយ៉ាងខ្លាំងក៏ដោយ ក៏វានៅតែពិបាកសម្រាប់តារាវិទូក្នុងការសិក្សា ព្រោះធូលីនិងកម្ទេចដែលបង្កើតនៅក្នុងព្រឹត្តិការណ៍នេះ ពិបាកក្នុងការពិនិត្យតាមដាន។

ថាមពលដែលត្រូវបានបញ្ចេញកំឡុងពេលការលេបយកដោយប្រហោងខ្មៅនេះ ពិតជាបានរុញកម្ទេចកម្ទីរបស់ផ្កាយជាប្រវែងវែង។ ក្រុមតារាវិទូបានចាប់ផ្ដើមសង្កេតព្រឹត្តិការណ៍នេះភ្លាមៗ បន្ទាប់ពីផ្កាយត្រូវបានទាញចេញ ហើយពួកគាត់ក៏បន្តប្រើតេឡេទស្សន៍និងឧបករណ៍ផ្សេងទៀត ដើម្បីសិក្សាលម្អិតពីវា ក្នុងរយៈពេល៦ខែ ចាប់តាំងពីពន្លឺពីផ្កាយនៅខ្លាំង រហូតដល់រលត់បាត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T