ការប្រគំតន្ត្រីតាមអ៊ីនធឺណិតរបស់ក្រុម BTS កាលពីចុងសប្តាហ៍មុន មានអ្នកទស្សនាជិត ១ លាននាក់

//s9.kh1.co/fc/fcdfe11c1974ef435c3681f7e24f846cd5ea8803.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ទីភ្នាក់ងាររបស់ក្រុម BTS បាននិយាយថា កាលពីថ្ងៃចន្ទនេះមានអ្នកទស្សនាជិត ១ លាននាក់បានទស្សនាការប្រគំតន្រ្តីតាមអ៊ិនធឺណិតរបស់តារា K-pop BTS ដែលប្រារព្ធធ្វើកាលពីចុងសប្តាហ៍។

កូរ៉េខាងត្បូង៖ ទីភ្នាក់ងាររបស់ក្រុម BTS បាននិយាយថា កាលពីថ្ងៃចន្ទនេះមានអ្នកទស្សនាជិត ១ លាននាក់បានទស្សនាការប្រគំតន្រ្តីតាមអ៊ិនធឺណិតរបស់តារា K-pop BTS ដែលប្រារព្ធធ្វើកាលពីចុងសប្តាហ៍។ ទស្សនិកជន ប្រហែល ៩៩៣,០០០នាក់មកពី ១៩១ ប្រទេសបានមើលការប្រគំតន្រ្តីដែលមានឈ្មោះថា ​ “BTS MAP OF THE SOUL ON: E” ដែលត្រូវបានគេចាក់ផ្សាយឱ្យទស្សនាតាមអ៊ីនធឺណិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រគំតន្ត្រីនេះមានរយៈពេលពីរថ្ងៃ ដែលធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដំបូងគេគ្រោងនឹងរៀបចំឱ្យមានការមកទស្សនាដោយផ្ទាល់ ប៉ុន្តែទីភ្នាក់ងារបានសម្រេចចិត្តដោយធ្វើការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ អ៊ិនធឺណិតជំនួសវិញ ព្រោះដោយសារខ្លាចមានការឆ្លងមេរោគឆ្លងថ្មី Covid19 នេះ។

ក្រុម BTS 
ក្រុម BTS 

យ៉ាងណាមិញ​ ដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់ការផ្លាស់ប្តូរនេះ Big Hit បានណែនាំឱ្យធ្វើការទស្សនាតាមប្រព័ន្ទដែលមានឈ្មោះថា "ARMY on air" ដូច្នេះក្រុមអ្នកគាំទ្ររបស់ក្រុមនេះអាចទស្សនាការប្រគំតន្ត្រីពីផ្ទះរបស់ពួកគេបាន។ យើងក៏បានផ្សាយបន្តផ្ទាល់អ្នកគាំទ្ររបស់ក្រុមនេះផងដែរ ដូច្នេះក្រុម BTS អាចក៏អាចឮសំឡេង និងមើលឃើញអ្នក គាំទ្ររបស់ខ្លួនដូចគ្នា។

ការប្រគំតន្ត្រីចុងសប្តាហ៍គឺជាការប្រគំតន្រ្តីតាមអ៊ិនធឺណិតលើកទី ២ ដែលមិនធ្លាប់មាន។ ក្រុមតន្រ្តីនេះបានរៀបចំការប្រគំតន្រ្តីតាមអ៊ិនធឺណិតរបស់ខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី "Bang Bang Con: The Live" កាលពីខែមិថុនា ដែលបានទាក់ទាញអ្នកទស្សនាប្រមាណ ៧៥៦.០០០នាក់មកពី ១០៧ ប្រទេស។

ក្រុម BTS 
ក្រុម BTS 

គួរឱ្យដឹងផងដែរថា ថ្មីៗនេះក្រុម BTS បានបង្កើតប្រវត្តិសាស្ត្រដោយបានក្លាយជាតារា K-pop ដំបូងគេដែលបានឈរនៅលើតារាង Billboard 100 ជាមួយនឹងបទ“ Dynamite” ។ ក្រុមតន្រ្តីនេះគ្រោងនឹងចេញអាល់ប៊ុមថ្មីរបស់ខ្លួនដែលមានឈ្មោះ ថា "BE" នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ៕

ប្រភពkoreaherald

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T