ហួសចិត្ដ! អាយុទើប១១ឆ្នាំសោះ ហ៊ានលួចឡានសាលា នាំអំពុលទុក្ខដល់ប៉ូលិសដេញចាប់ពេញទីក្រុង (មានវីដេអូ)

//s9.kh1.co/7a/7abdbe1e92f969635607b223475beaa67faa464d.png
សង្គម

 ១៣-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសអាយុទើបតែ១១ឆ្នាំម្នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីរូបគេបានលួចឡានក្រុងសាលារៀន ហើយនាំទុក្ខដល់ប៉ូលិសដេញចាប់ពេញទីក្រុងថែមទៀត។

អាមេរិក៖ ស្ទើរមិនគួរជឿ ក្មេងប្រុសអាយុទើបតែ១១ឆ្នាំម្នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីរូបគេបានលួចឡានក្រុងសាលារៀន និងបង្កឲ្យប៉ូលិសដេញចាប់ពេញទីក្រុងថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប៉ូលិសក្នុងរដ្ឋ Louisiana ថាករណីខាងលើ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅម៉ោងប្រហែល១០:៤៥នាទីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីក្មេងប្រុសរូបនេះ បានលួចយកឡានក្រុងចេញពីមជ្ឈមណ្ឌលមួយនៅក្នុងតំបន់ ហើយ​បានព្យាយាមបើកគេចខ្លួនពីប៉ូលិស។ ក្រោយពេលបានបើកឡានក្រុងយ៉ាងសប្បាយរីករាយ​បានប្រមាណ៤៥នា​ទី គេក៏បានបើកបុកនឹងរថយន្ដដទៃទៀត មុនពេលទៅបុកដើមឈើក្នុងបរិវេណផ្ទះអ្នកស្រុក ដែលជា​កន្លែងប៉ូលិសធ្វើការឃាត់ខ្លួន។

លោក Gradney ដែលជាម្ចាស់ផ្ទះ បានប្រាប់អ្នកយកព័ត៌មានថា៖

នៅពេលខ្ញុំចូលកាន់តែជិត ខ្ញុំបានឃើញក្មេងប្រុសម្នាក់ក្នុងឡានក្រុង ហើយគេកំពុងសើច​។ ដំបូងខ្ញុំសឹងតែមិនជឿថា គេជាក្មេងប្រុសតូចនោះឡើយ ព្រោះគេទើបបើកកាត់មុខខ្ញុំ នៅតាមដងវិថីផ្លរីដាយ៉ាងសប្បាយរីករាយសោះ។

លោក Gradney 

ជុំវិញករណីនេះដែរ គេនៅមិនទាន់ច្បាស់ទេ ថាតើក្មេងប្រុស​ខាងលើមានកូនសោឡានរឺក៏អត់​​ ប៉ុន្ដែប៉ូលិសជឿថា ឡានក្រុងនោះប្រាកដជាមានប៊ូតុងចុចបញ្ឈេះជាមិនខាន។ តែទោះជាយ៉ាងណា រូបគេត្រូវបានចោទប្រកាន់ពីបទលួចយានយន្ដ រត់គេចពីប៉ូលិស និងបង្កការខូចខាតទ្រព្យសម្បត្ដិអ្នកដទៃជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
ក្មេងប្រុស ពេលប៉ូលិសឃាត់ខ្លួន
ក្មេងប្រុស ពេលប៉ូលិសឃាត់ខ្លួន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T