នៅខែក្រោយនេះ ក្រុមជម្រើសជាតិម៉ិកស៊ិកនឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមកូរ៉េខាងត្បូង

//s9.kh1.co/69/697020692d454bac28b5df6c744041a4c8ef443e.png
កីទ្បា

 ១៣-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមបាល់ទាត់ជម្រើជាតិម៉ិកស៊ិកម៉ិចស៊ិកនឹងត្រូវប៉ះជាមួយក្រុមកូរ៉េខាងត្បូងនៅខែក្រោយដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់ Gold Cup ឆ្នាំ ២០២១ និងការប្រគួតជុំចុងក្រោយនៃវគ្គជម្រុះ CONCACAF World Cup

ម៉ិចស៊ិក៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ិចស៊ិកនឹងត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមកូរ៉េខាងត្បូងនៅខែក្រោយ ដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់ Gold Cup ឆ្នាំ ២០២១ និងការប្រគួតជុំចុងក្រោយនៃវគ្គជម្រុះ CONCACAF World Cup

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហព័ន្ធបាល់ទាត់ម៉ិកស៊ិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាការប្រកួតនេះនឹងត្រូវប្រកួតនៅប្រទេសអូទ្រីសនៅថ្ងៃទី ១៤ ខែវិចិ្ឆកា ប៉ុន្តែទីតាំងកីឡារដ្ឋានដែលត្រូវប្រកួតដែលមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

គួររំលឹកផងដែរថា ក្រុមម៉ិកស៊ិកធ្លាប់បានឈ្នះ ៧ ប្រកួត និងស្មើ ២ ប្រកួតក្នុងចំណោមការប្រកួតទាំង ១៣ លើកមុនៗរបស់ពួកគេជាមួយក្រុមកូរ៉េខាងត្បូង។

រូបតំណាង
រូបតំណាង

ក្រុមរបស់អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិកលោក Gerardo Martino ស្ថិតក្នុងចំណោមក្រុមទាំង ៥ ដែលបានចូលរួមវគ្គជម្រុះចុងក្រោយនៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នៅតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការីបៀន (CONCACAF) ។ ហើយក្រុមផ្សេងទៀតរួមមានក្រុមសហរដ្ឋអាមេរិក កូស្តារីកា ចាម៉ៃកា និងក្រុមហុងឌូរ៉ាសផងដែរ។

ការប្រកួតដណ្តើមពានរង្វាន់ Gold Cup ឆ្នាំ ២០២១ ដែលជាការប្រកួតអន្តរជាតិលំដាប់កំពូលរបស់តំបន់ CONCACAF នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា។ ក្រុមម៉ិកស៊ិកបានផ្តួលក្រុមហូឡង់ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពមួយនៅទីក្រុង Amsterdam កាលពីសប្តាហ៍មុន និងត្រូវជួបជាមួយក្រុម អាល់ហ្សេរីនៅទីក្រុង Hague នៅថ្ងៃអង្គារនេះ៕

  ការប្រកួតដណ្តើមពានរង្វាន់ Gold Cup ឆ្នាំ២០២១ របស់ក្រុមម៉ិកស៊ិក
  ការប្រកួតដណ្តើមពានរង្វាន់ Gold Cup ឆ្នាំ២០២១ របស់ក្រុមម៉ិកស៊ិក
 

ការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះCONCACAF World Cup របស់ក្រុមម៉ិកស៊ិក
  ការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះCONCACAF World Cup របស់ក្រុមម៉ិកស៊ិក

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ 

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T