ទឹកចិត្តប្រពៃណាស់ ព្រាប សុវត្ថិ ឧបត្ថម្ភអង្ករ ២តោន ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់

//s9.kh1.co/68/689af0590d67f9a7278db188a5926880205e289d.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាមិនមើលនឹងភ្នែក ក្នុងពេលបានឃើញ ប្រជាពលដ្ឋនៅក្នុងខេត្ត ពោធិ៍សាត់ និង ខេត្តបាត់ដំបង កំពុងតែជួបគ្រោះទឹកជំនន់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នេះ។

ភ្នំពេញ៖ ជាការពិតណាស់ ខណៈពេលនេះ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត កំពុងតែជួប គ្រោះទឹកជំនន់ ជាពិសេស នៅក្នុងខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបងផ្ទាល់តែម្ដង ដែលបានធ្វើឲ្យបណ្ដាប្រជាពលរដ្ឋទាំងនោះ ត្រូវការជំនួយជាបន្ទាន់ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីឃើញហេតុការណ៍បែបនេះ បានធ្វើឲ្យកំពូលតារាចម្រៀងដ៏ល្បីល្បាញ លោក ព្រាប សុវត្ថិ មិនមើលនឹងភ្នែកនោះទេ ដោយលោក បានឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ថែមទៀតផង។ នេះបើតាម ផេកហ្វេសប៊ុករបស់ លោក ហេង ឡុង បាននិយាយថា៖ 

សូមគោរពអរគុណដល់គ្រួសារតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើន ដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត  អរគុណសន្តិភាព។

លោក ហេង ឡុង

ក្នុងនោះដែរ ក៏បានធ្វើឲ្យបណ្ដាមហាជនជាច្រើន ពិតបានកើតសរសើរ ចំពោះទឹកចិត្តដ៏ប្រពៃ របស់ លោក ព្រាប សុវត្ថិ ដែលបានជួយដល់បងប្អូន ក្នុងពេលដែលកំពុងតែជួបទុក្ខលំបាក បែបនេះ ៕ 

ប្រភព៖ Heng Loong

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ និង លោក ហេង ឡុង
លោក ព្រាប សុវត្ថិ និង លោក ហេង ឡុង
សារបង្ហោះពី លោក ហេង ឡុង
សារបង្ហោះពី លោក ហេង ឡុង
ព្រាប សុវត្ថិ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T