រូបភាពមួយសន្លឹកនៃការឈរនិយាយគ្នាដោយស្ងាត់ៗលើទីលានរវាងតារាឆ្នើម Cristiano Ronaldo និង Kylian Mbappe ក្រោយបញ្ចប់ការប្រកួតរវាងបារាំង និងព័រទុយហ្គាល់ បានធ្វើឱ្យពិភពបាល់ទាត់ហាក់មានការសង្ស័យជាខ្លាំងពាក់ព័ន្ធនឹងអនាគតរបស់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្មានម៉ោងក្រោយក៏មានរបាយការណ៍ចុះផ្សាយថា ក្លិប PSG ពិតជាមានគោលដៅចង់យក Ronaldo ចេញពី Juventus ពិតមែន ជាពិសេសគឺចង់ចាយលុយក្នុងពេលមានវិបត្តិសេដ្ឋកិច្ច COVID-19 នេះទៀតផង។
បើយោងតាមប្រភពពី Tuttosport បានឲ្យដឹងថា ក្លិបបារាំងបានសួរនាំខាងភាគីក្លឹបអ៊ីតាលីហើយ តែ Juventus ហាក់មិនទាន់មានបំណងបើកភ្លើងខៀវឱ្យតារាឆ្នើមខ្លួនចាកចេញនោះទេ។
ប្រភពបន្តបានលើកឡើងថា ការចរចាអាចនឹងធ្វើឡើងសារជាថ្មីនៅឆ្នាំ ២០២១ ដែលដឹកនាំដោយផ្ទាល់ពីប្រធានក្លិបរបស់ PSG គឺលោក Nasser Al-Khelaifi ។ តម្លៃខ្លួនរបស់ Ronaldo ធ្លាក់មកត្រឹម ៦០ លានអឺរ៉ូប៉ុណ្ណោះ ផ្អែកតាមហាងឆេងទីផ្សារបច្ចុប្បន្ននេះ។
ប៉ុន្តែអ្វីដែលក្លិបយក្សបារាំងសុំនោះគឺចង់ឱ្យ Ronaldo ព្រមទម្លាក់តម្លៃពលកម្ម ៣១ លានអឺរ៉ូ/ឆ្នាំរបស់គេសិន ព្រោះវាជាទំហំដ៏ក្រាស់ក្រែលមួយ ដែលពិតជាពិបាកសម្រាប់ PSG កំពុងចាយធំលើថ្លៃពលកម្មកីឡាករខ្លួននាពេលបច្ចុប្បន្នស្រាប់នោះ៕
ប្រភព៖ BeSoccer