Mesut Özil នឹងត្រូវចាកចេញពីក្លិប Arsenal ទៅកាន់ក្របខណ្ឌមួយនេះ

//s9.kh1.co/bb/bb4dccc19ef983241b0f79d9dd317e722870f95c.jpg
កីទ្បា

 ១៣-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Mesut Ozil មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល Arsenal ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ Europa League ​នៅ​ពេល​ខាង​មុខ​នេះ​ទេ ដែល​នាំឱ្យមានពាក្យចចាមអារ៉ាមផ្ទុះកាន់តែខ្លាំងថា Ozil អាច​នឹង​ត្រូវ​ចែកផ្លូវ​មុន​បញ្ចប់​កុងត្រា​ទៅ​ទៀត។

កីឡាករ Mesut Ozil មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល Arsenal ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ Europa League ​នៅ​ពេល​ខាង​មុខ​នេះ​ទេ ដែល​នាំឱ្យមានពាក្យចចាមអារ៉ាមផ្ទុះកាន់តែខ្លាំងថា Ozil អាច​នឹង​ត្រូវ​ចែកផ្លូវ​មុន​បញ្ចប់​កុងត្រា​ទៅ​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរស​វ័យ ៣១ ឆ្នាំ​សេសសល់​កុងត្រា​ជាមួយ​ Arsenal ដើម​ឆ្នាំ​ក្រោយ ២០២១ ​ប៉ុន្តែ​ក្លិបនៅអង់គ្លេសកំពុងព្យាយាមចង់ដកគេចេញពី​ក្រុម​ឱ្យឆាប់រហ័ស ដើម្បី​បញ្ចប់​ការ​ចំណាយ​ថ្លៃ​ពលកម្ម​រហូតដល់ ៣៥ មុឺន​ផោនក្នុងមួយសប្តាហ៍។

  កីឡាករ Mesut Ozil
  កីឡាករ Mesut Ozil

យ៉ាងណាមិញ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះមិនព្រមចាកចេញដោយងាយៗឡើយ ពោល​គឺ​ទាមទារ​ឱ្យ Arsenal បង់​ថ្លៃ​បញ្ចប់​កុងត្រា​របស់​គេ ១៣ លាន​ផោនសិន។ ចំពោះ​ទ្រនំ​ថ្មី​បន្ទាប់ Ozil អាច​នឹង​ផ្ទេរ​ទៅកាន់​ក្លិបនៅសហរដ្ឋអាមេរិកគឺ​ក្របខណ្ឌ MLS តែ​មិន​ទាន់​បញ្ជាក់​ឈ្មោះ​ក្លិបច្បាស់ណាមួយនៅឡើយ។

  កីឡាករ Mesut Ozil
  កីឡាករ Mesut Ozil

គួរឲ្យដឹងផងដែរថា កំឡុង​ការ​ចាយ​ពេល ៧ ឆ្នាំ​ជាមួយ Arsenal កីឡាករ​លេង​តំណែង​បម្រើ​ប្រយុទ្ធ​រូប​នេះ រក​បាន ៤៤ គ្រាប់ ​និង Assist ៧៧ លើក​ ក្នុងការបង្ហាញខ្លួន ២៥៤ ប្រកួត​សរុប៕

ប្រភពSoccer Laduma

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T