អយុតិ្តធម៌មានគ្រប់កន្លែង សូម្បីតែប្រទេស សិង្ហបូរី ដែលគេគិតថាជាប្រទេសដែលពលរដ្ឋគោរពច្បាប់ រដ្ឋមានការគ្រប់គ្រងល្អ តុលាការមិនលំអៀង ក៏នៅមានភាពអយុត្តិធម៌ដែរ។

ថ្មីនេះៗនារីម្នាក់ឈ្មោះ Candy អាយុ ២៣ ឆ្នាំបើកឡានសង្សាររបស់នាងដោយគ្មានប័ណ្ណបើកបរ និង បុកអ្នកដំណើរចាស់ម្នាក់ស្លាប់ ប៉ុន្តែតុលាការកាត់ឲ្យនាងជាប់គុកត្រឹមតែ ៤ ខែប៉ុណ្ណោះ។

តាមរបាយការណ៍ប៉ូលីស ពេលកំពុងបើកបរ នាងភ័យបាត់បង់ការគ្រប់គ្រង លើរថយន្តនៅផ្លូវកែង មួយដោយសារមានឡានមួយបើកចេញសំដៅមកនាង នាងយកចង្កូតមកឆ្វេងឡើងចិញ្ចើមផ្លូវ បុកតាម្នាក់ដែលកំពុងដើរ ផ្ទប់ទៅនឹងបង្គោលភ្លើងចរាចរ បណ្ដាលឲ្យតានោះស្លាប់មួយរំពេច។

កញ្ញា Candy ត្រូវក៏បានពិសាស្រាជាច្រើន ប៉ុន្មានម៉ោងមុននឹងបង្កគ្រោះថ្នាក់ចរាចរនេះ ។

កញ្ញា Candy មិនមានប័ណ្ណបើកបរព្រោះថានាងបានធ្លាក់ការប្រលងបើកបរ ១៣ ដងមកហើយ នាងគួរដឹងថានាងមិនមានសមត្ថភាពបើកបរបានឡើយ ប៉ុន្ដែនៅតែលួចបើកបរខុសច្បាប់។

មតិជាច្រើនចាត់ទុក អំពើរបស់នាងជាឃាតកម្មអចេតនាមួយ ដែលត្រូវទទួលទោសធ្ងង់ជាងក្នុងគុក ៤ ខែ ព្រោះថានាងមិនមាន ប័ណ្ណបើកបរ និង មានជាតិស្រាក្នុងខ្លួន។ មតិខ្លះគិតថាមកពី នាងមានរូបរាងស្អាត បានជាទទួលទោសស្រាលបែបនេះ។

តើប្រិយមិត្តគិតថាជនដែលស្រវឹងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដ៏ទៃគួរទទួលទោសបែបណា? តើសម្រស់ពិតជាអាចបង្កភាពលំអៀងលើការដាក់ទោស?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]