លើកនេះក្រុមរួមទីក្រុង Manchester ដណ្តើមគ្នារឿងអ្នកចាត់ការទូទៅម្តង

//s9.kh1.co/45/4578f3858868acad62e52a4031bae0ea4aad25fa.jpg
កីទ្បា

 ១៣-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លើកនេះ ក្រុមរួមទីក្រុង Manchester ដណ្តើមគ្នារឿងអ្នកចាត់ការទូទៅម្តង

សារព័ត៌មាន Daily Star បានរាយការណ៍ឱ្យដឹងថា ក្លិបធំ២ ដែលមានមូលដ្ឋានក្នុងទីក្រុង Manchester គឺក្លិប Manchester United និងក្លិប Manchester City កំពុងសម្លឹងឃើញអតីតអ្នកចាត់ការទូទៅរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur គឺលោក Mauricio Pochettino ដែលនៅទំនេរមិនទាន់មានក្លិបថ្មីដឹកនាំនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino កាលនៅដឹកនាំក្លឹប Tottenham Hotspur
លោក Mauricio Pochettino កាលនៅដឹកនាំក្លឹប Tottenham Hotspur

អ្នកចាត់ការទូទៅរបស់ក្លិបមេឃខៀវ Manchester City បច្ចុប្បន្ន គឺលោក Pep Guardiola នឹងផុតកុងត្រាជាមួយក្លឹបពេលរដូវកាលនេះបញ្ចប់ ខណៈដែលកុងត្រាថ្មីក៏មិនទាន់មានការចរចានៅឡើយ ចំណែកឯអ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United គឺលោក Ole Gunnar Solskjaer ហាក់ធ្វើឱ្យថ្នាក់ដឹកនាំក្លិបមានមន្ទិលសង្ស័យនឹងសមត្ថភាពដឹកនាំរបស់លោក។

លោក Pep Guardiola និងលោក Ole Gunnar Solskjaer
លោក Pep Guardiola និងលោក Ole Gunnar Solskjaer

សូមជម្រាបផងដែរថា លោក Mauricio Pochettino មានវ័យ ៤៨ឆ្នាំ ត្រូវបានក្លិប Tottenham Hotspur តែងតាំងជាអ្នកចាត់ការទូទៅកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ និងបញ្ចប់តួនាទីកាលពីថ្ងៃទី១ Tottenham Hotspur តែងតាំងជាអ្នកចាត់ការទូទៅកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ និងបញ្ចប់តួនាទីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក Pochettino បានដឹកនាំក្លិបនៅទីក្រុងឡុងដ៍មួយនេះ ក្លាយជាក្លិបខ្លាំងមួយក្នុងចំណោម ៦ នៅ Premier League ជាមួយកំណត់ត្រាលេង ២៩៣ប្រកួត ក្នុងនោះឈ្នះ ១៦០ប្រកួត (៥៤.៦%) ស្មើ ៦០ប្រកួត និងចាញ់ ៧៣ប្រកួត៕

លោក Mauricio Pochettino
លោក Mauricio Pochettino

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T