ទើបចាប់ផ្ដើមទេ តែ Miss Earth កម្ពុជា ទទួលបានមេដៃមាស ក្នុងកម្មវិធី Miss Earth Beauties 2020

//s9.kh1.co/ff/ff557712b83bd1bb0ec1c6cf7ffa382d7277530b.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពិតជារំភើបខ្លាំង ក្រោយបេក្ខនារី Miss Earth Cambodia 2020 កញ្ញា ហេង សុទ្ធនិស្ស័យ ឈ្នះមេដៃមាសពីកម្មវិធី Miss Earth Beauties 2020។

ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ Miss Earth Beauties 2020 ដោយឆ្នាំនេះគ្រោងនឹងរៀបចំឡើងនៅលើទឹកដីប្រទេសហ្វីលីពីនផងដែរ តែបច្ចុប្បន្ន ក៏កំពុងមានការគម្រាមកំហែងពីជំងឺកូវីដ-១៩ ទើបធ្វើឲ្យកម្មវិធីមួយនេះបានពន្យាពេលប្រកួត។ តែទោះបីជាយ៉ាងណា ក៏អ្នកផ្ដួចផ្ដើមកម្មវិធីនេះទាំងមូល បានរិះគិត និងរៀបចំកិច្ចពិភាក្សាតាមអនឡាញ ដើម្បីឲ្យបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗបានបង្ហាញនៅសម្ថភាពពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីថែរក្សាធម្មជាតិផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ប្រធានបទនោះចង់និយាយពី «វិទ្យាសាស្ត្រដើម្បីធម្មជាតិ មានផលប្រយោជន៍ចំពោះបរិស្ថាន» និង « ចំណុចសំខាន់នៃកសិកម្ម នៅក្នុងប្រទេសតំបន់អ៉ឺរ៉ុប នាសម័យកាលរាតត្បាតសកល» ផងដែរ។  ក្រោយធ្វើការបង្ហាញសមត្ថភាព និងកិច្ចពិភាក្សាលើប្រធានបទទាំងពីរនេះរួច បេក្ខនារីកម្ពុជាកញ្ញា ហេង សុទ្ធនិស្ស័យ បានឈ្នះនៅមេដៃមាសមួយ ក្នុងចំណោមមេដៃមាសទាំង៣ ដាយមេដៃទាំងនេះត្រូវបានផ្តល់ឲ្យដោយ Miss Earth Beauties  ដែលមេដៃមាសពីរទៀតបានទៅលើបេក្ខនារីមកពីប្រទេសចក្រភពអង់គ្លេស មានឈ្មោះ  Ella Baker-Roberts និងបេក្ខនារីប្រទេស កាណាដា មានឈ្មោះ Gloren Guelos

គួរបញ្ជាក់ផងដែរថា Miss Earth Cambodia 2020 កញ្ញា ហេង សុទ្ធនិស្ស័យ មានអាយុ ២៤ឆ្នាំ ហើយនាងក៏ទើបតែបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងជាអតីតអ្នកបម្រើការលើយន្តហោះពីមុនមកផងដែរ។ ក្នុងនោះដែរ បេក្ខនារីរូបនេះ មានទាំងចំណេះដឹងខ្ពស់អាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ជាពិសេសមានរូបសម្រស់ស្រស់ស្អាតសាកសមជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាតែម្ដង។

បន្ទាប់ពីបានឃើញនៅបេក្ខនារីកម្ពុជា ទទួលបាននៅមេដៃមាសរួច ត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេនៗបាននាំគ្នាចូលរួមអបអរសាទរដល់បវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០២០ គ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
  កញ្ញា ហេង សុទ្ធនិស្ស័យ 
រូបភាព បេក្ខនារីក្នុងកម្មវិធីបណ្ដាប្រទេសផ្សេងៗឈ្នះមានដៃ ក្នុងកម្មវិធី Miss Earth Beauties 2020
រូបភាព បេក្ខនារីក្នុងកម្មវិធីបណ្ដាប្រទេសផ្សេងៗឈ្នះមានដៃ ក្នុងកម្មវិធី Miss Earth Beauties 2020
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T