ថាមែនៗ! យុវតីរូបនេះ សារភាពថានាងធ្លាប់វះកាត់កែសម្ផស្សជាង១០០ដងហើយ ទើបមើលទៅដូចតុក្កតាបែបនេះ

//s9.kh1.co/6f/6f5c4bff49a85f79205aa6078205e416f45110e0.jpg
សង្គម

 ១២-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យុវតីម្នាក់ សារភាពថានាងបានវះកាត់កែសម្ផស្សលើស ១០០ដងហើយ ដើម្បីឲ្យមុខមើលទៅដូចជាតុក្កតា ប៉ុន្ដែការលាតត្រដាងរបស់នាង ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់បែកផ្សែងទៅវិញ។

ចិន៖ សព្វថ្ងៃនេះ ប្រសិនបើកើតមកមិនសូវស្អាត មិនសូវទាក់ទាញ វាលែងជាបញ្ហាគួរឲ្យព្រួយបារម្ភ.តទៅទៀតហើយ ព្រោះបច្ចេកវិទ្យាកាន់តែទំនើប មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើការកែសម្ផស្សតាមចិត្ដចង់បាន។ តួយ៉ាង យុវតីជនជាតិចិនវ័យ១៥ឆ្នាំម្នាក់ សារភាពថានាងបានវះកាត់កែសម្ផស្សលើស ១០០ដងហើយ ដើម្បីឲ្យមុខនាងមើលទៅដូចជាតុក្កតា ប៉ុន្ដែការលាតត្រដាងការពិតនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់បែកផ្សែងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវតី Little Z Nana គឺជា Influencer ម្នាក់ក្នុងប្រទេសចិន ដែលមានមុខមាត់គួរឲ្យស្រលាញ់ ប៉ុន្ដែនៅពីក្រោយភាពស្រស់ស្អាតនេះ នាងធ្លាប់ឆ្លងកាត់ការកែសម្ផស្សស្ទើរតែរាប់មិនអស់ទៅហើយ។ ជាក់ស្ដែង យុវតីរូបនេះបានសារភាពថា យ៉ាងហោចណាស់នាងធ្លាប់វះកាត់ត្របកភ្នែកដង កន្ទុយភ្នែកដង មាត់ដង ​បបូរមាត់ដង និងទម្រង់ឆ្អឹងមុខម្ដង។ ហើយកាលនៅក្មេង នាងក៏ធ្លាប់វះកាត់សាច់ភ្លៅដង និងខ្លាញ់ក្បាលពោះដងផងដែរ។

Nana បានឲ្យដឹងដែរថា នាងចាប់ផ្ដើមវះកាត់កែសម្ផស្ស តាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ ហើយមកទល់ពេលនេះ នាងចំណាយអស់ប្រាក់ប្រហែល ១៥ម៉ឺនដុល្លារអាមេរិកហើយ។

ជុំវិញករណីនេះ គ្មាននរណាម្នាក់ដឹងច្បាស់ថា នាង Nana អាចធ្វើវាបានដោយវិធីណានោះទេ ទាំងដែលអាយុរបស់នាងនៅតិចបែបនេះ ក៏ប៉ុន្ដែវាប្រាកដជាការយល់ព្រមពីឪពុកម្ដាយរបស់នាងជាមិនខាន។ កត្ដានេះ បានធ្វើឲ្យអ្នកនិយមលេងអុីនធឺណេតផ្ទុះការរិះគន់មួយទំហឹង ចំពោះឪពុកម្ដាយរបស់នាង ដែលបណ្ដោយឲ្យកូនស្រីវ័យក្មេងវះកាត់ច្រើនដងដល់ថ្នាក់នេះ។ លើសពីនេះ ពួកគេរឹតតែផ្ទុះកំហឹងថែមទៀត បន្ទាប់ពីដឹងថា យុវតី Nana ឈប់រៀនដោយសារតែការវះកាត់ មិនអាចចេញទៅក្រៅច្រើន ហើយស្នាក់នៅតែក្នុងផ្ទះ៕

សូមទស្សនារូបភាពខាងក្រោម៖

  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
  យុវតី Nana
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T