បុរសជនជាតិវៀតណាម យំស្រែក សុំអង្វរ ឲ្យប្រពន្ធមានកូនក្នុងផ្ទៃ ឲ្យមកវិញ ខណៈទឹកជំនន់ គួចទៅបាត់

//s9.kh1.co/92/922dd8ad23cfc2b201adbd1ed1153dd0163ebe46.jpg
សង្គម

 ១២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខណៈពេល​គ្រប់​ខែ​ដល់​ពេល​សម្រាល​កូន នារី​ម្នាក់​ត្រូវ​ទឹក​គួច​យក​ទៅ​បាត់ ​ខណៈពេលកំពុង​ធ្វើ​ដំណើរ​ដោយជិះ​ទូកទៅ​កាន់មន្ទីពេទ្យ​។

វៀតណាម៖ នៅក្នុង​ថ្ងៃទី​១២ ខែ​តុលានេះ ​រដ្ឋាភិបាល​នៃ ​ប្រទេស​វៀតណាម ក្នុង​ស្រុក​Phong Dien ​បាន​ចេញ​យុទ្ធនា​ការណ៍ ​ស្វែង​រក​ស្ត្រី​ពរពោះ​គ្រប់​ខែ​ម្នាក់ ​ដែល​ត្រូវ​ទឹកឡើង​គួ​ចយក​ទៅ​បាត់ ​នៅខណៈពេល​ដែលកំពុង​ ​ធ្វើ​ដំណើរ​នៅ​​តាម​ផ្លូវ ​ទៅ​សម្រាលកូន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ​វិញ​ករណី​បាត់​ខ្លួន ​ស្ត្រី​មានផ្ទៃពោះ​គ្រប់​ខែ ​ខាង​លើ​នេះ​ត្រូវ​បាន ​ក្រុម​គ្រួសារ​រាយការណ៍​ឲ្យដឹង​ថា ​នៅ​វេលាម៉ោង​ប្រហែល​ជា​៨ ​ព្រឹក ​ក្នុង​ថ្ងៃដដែរនេះ​ ស្ត្រី​ខាង​លើ​បាន​បង្ហាញ​ នៅ​រោគសញ្ញា​ជិ​តសម្រាល​ ដូច្នេះ​ក្រុមគួ្រសារ ​ក៏​បាន​ជួល​ទូក ដើម្បី​ធ្វើ​ដំណើរ ទៅកាន់​មន្ទី​ពេទ្យ។ តែ​ជាអុកសល ​បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​បាន​បន្តិច​  ដោយសារតែ​ទឹក​ជន់​ខ្លាំង ​ហើយ​ហូរ​លឿន​ទៀតនោះ ​ក៏​បាន​ធ្វើ​ឲ្យ​ទូក​​ក្រឡាប់ ​ចំណែក​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ ​ក៏បាន​ធ្លាក់​ហូរ​ទៅ​តាម​ទឹក ​បាត់​តែម្តង​​។

យ៉ាង​ណាមិញ ​បន្ទាប់​ពី​ឃើញ​បែបនេះ​ហើយ ​ប្តី​នារី​រងគ្រោះក៏​បាន​ហក់ ទៅជួយ​​ សង្រ្គោះ​ប្រពន្ធ​ភ្លាមៗ​​ដែរ​ តែដោយសារតែ ​ទឹក​គួច​ហូរទៅ​លឿន​ពេក ទើប​​មិន​អាច​ជួយសង្រ្គោះ​​បាន​។ ជាហេតុធ្វើ​ឲ្យ​បុរស​ជា​ប្តី ​យំសោក​បោក​ខ្លួន​ជា​ខ្លាំង​ និង​បាន​លើកដៃ​អង្វរសុំ​ប្រពន្ធ​គ្រប់​ខែ ​ឲ្យ​វិល​ត្រឡប់​មក​វិញ​ទៀតផង៕

បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
បុរសជា​ប្តី​នារីរងគ្រោះ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T