Cambodia DOZO ភោជនីយដ្ឋានបែបជប៉ុន បើកសម្ពោធហាងដំបូងរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ

//s9.kh1.co/c0/c0f580171d91a9fb289676052f57aca59a9840ad.jpg
សង្គម

 ១២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ ភោជនីយដ្ឋានបែបជប៉ុន ដែលមានឈ្មោះថា Cambodia DOZO បានរៀបចំពិធីសម្ពោធជាផ្លូវការហាងដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្សារទំនើប The One Mall សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ ២០២០ ដោយអញ្ជើញឲ្យភ្ញៀវកិត្តិយសជាច្រើនបានភ្លក់នូវរសជាតិមុខម្ហូបពិសេសៗរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភោជនីយដ្ឋាន Cambodia DOZO បង្កើតឡើង ក្នុងគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីនៃរសជាតិម្ហូបអាហារបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់មិនធ្លាប់មានពីមុនមកដល់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទូទៅផងដែរ។

ពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន Cambodia DOZO
ពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន Cambodia DOZO

លោក Chris Huang នាយកប្រតិបត្តិ ភោជនីយដ្ឋាន Cambodia DOZO មានប្រសាសន៍ថា៖ 

“យើងពិតជាមានសេចក្តីរំភើបរីករាយបំផុត ក្នុងការនាំយកនូវរសជាតិម្ហូបអាហារបែបជប៉ុនជូនដល់អតិថិជនទាំងអស់ មិនថាគាត់អញ្ជើញមកតែម្នាក់ឯង ឬជាលក្ខណៈគ្រួសារនោះទេ យើងនឹងផ្តល់ឲ្យពួកគាត់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយរសជាតិមុខម្ហូបពិសេសៗរបស់យើង។ យើងយល់ច្បាស់ពីរសជាតិដែលអតិថិជនទាំងអស់ចង់បាន ដូច្នេះហើយរាល់បញ្ជីមុខម្ហូបទាំងអស់នៅ DOZO សុទ្ធតែបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ពួកគាត់។ សម្រាប់មុខម្ហូបពិសេសៗ ប្រចាំភោជនីយដ្ឋាន DOZO របស់យើងមានដូចជា Caramelized Salmon Pressed Sushi, Diced Beef Garlic, Flavor Charcoal និង Crunchy Deep-Fried Chicken Carlilage ជាដើម។ យើងសន្យាផ្តល់នូវរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងអាហារពិសេសៗបែបជប៉ុន ជូនដល់មហាជនទូទៅក្នុងរាជធានីភ្នំពេញនេះ” ។

លោក Chris Huang 

លោកនាយកប្រតិបត្តិបានបន្ថែមថា៖ 

“បេសកកម្មរបស់យើង គឺនាំយករសជាតិម្ហូបអាហារជប៉ុន ជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ យើងនឹងផ្តល់សេវាកម្មម្ហូបអាហារដែលមានគុណភាព មានអនាម័យខ្ពស់ ក៏ដូចជាការកម្សាន្តផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ អំឡុងពេលសម្ពោធ យើងក៏បានផ្តល់ជូនភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមជាង ២៥០នាក់ ឲ្យបានភ្លក់រសជាតិអាហារពិសេសៗ រួមនឹងស្រាបៀរដោយឥតគិតថ្លៃផងដែរ”។

លោក Chris Huang 
ពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន Cambodia DOZO
ពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន Cambodia DOZO
ពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន Cambodia DOZO
ពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន Cambodia DOZO

គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន DOZO តុបតែងតាមគំរូរចនាបថភោជនីយដ្ឋានជប៉ុន ដោយបង្ហាញពីទិដ្ឋភាពប្លែកៗ ដែលជាគំនិតច្នៃប្រឌិតរបស់ជនជាតិជប៉ុន និងបញ្ចូលនូវបញ្ជីឈ្មោះមុខម្ហូបពិសេស ដែលឆ្លុះបញ្ចាំងពិអត្តសញ្ញាណរបស់ DOZO។ ការរចនា និងតុបតែនៅក្នុងហាងទាំងមូល គឺមានលក្ខណៈពិសេស និងមានភាពប្រណីត ដើម្បីបង្កើតឲ្យបាននូវយុគសម័យអេដូនៃទេសភាពតាមដងផ្លូវរបស់ជប៉ុន បញ្ចូលជាមួយភាពទំនើប និងនិមិត្តរបស់ជប៉ុន។ ភោជនីយដ្ឋាន DOZO បើកដំណើរការរយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាចរហូតដល់ពាក់កណ្តាលអធ្រាត្រ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T