អីយ៉ា! រថយន្តដឹកតៃកុងឡានម៉ាឡាកាំង របស់ SpaceX ទើបតែហោះទៅក្បែរគន្លងភពអង្គារ ជាលើកដំបូង

//s9.kh1.co/6f/6fb996f0e7af2cb969637412b1d249cd5ccd3ce0.jpg
បច្ចេកវិទ្យា

 ១២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យានយន្តនេះបានហោះទៅជិតភពអង្គារជាលើកដំបូង ក្នុងរយៈចម្ងាយ៨លានគីឡូម៉ែត្រនៃយាន។

អាមេរិក៖ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន SpaceX ដែលបានបាញ់បង្ហោះដោយរ៉ុក្កែត Falcon Heavy ចូលទៅក្នុងលំហ កាលពីជាង២ឆ្នាំមុន ទើបតែហោះទៅក្បែរគន្លងភពអង្គារជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមហ៊ុន SpaceX បានដាក់ឲ្យដំណើរការនូវរ៉ុក្កែត Falcon Heavy ជាលើកដំបូងជាមួយនឹងរថយន្តពណ៌ក្រហម Tesla Roadster ដែលបានដឹកតៃកុងឡានម៉ាឡាកាំងមួយ មានឈ្មោះថា Starman។ រថយន្ត roadster បានបើកបរដោយម៉ាឡាកាំង Starman ដែលមានពាក់ឯកសណ្ឋានអវកាស ហើយវាជាតុក្កតាសម្រាប់ជំហានទី២ ដែលរ៉ុក្កែត Falcon Heavy របស់ SpaceX ត្រូវបាញ់បង្ហោះក្នុងឆ្នាំ២០១៨។

រថយន្ត Tesla Roadster និងម៉ាឡាកាំង Starman
រថយន្ត Tesla Roadster និងម៉ាឡាកាំង Starman
រថយន្ត Tesla Roadster និងម៉ាឡាកាំង Starman
រថយន្ត Tesla Roadster និងម៉ាឡាកាំង Starman

កាលពីថ្ងៃសុក្រ ក្រុមហ៊ុន SpaceX បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Twitter ថា យានយន្តនេះបានហោះទៅជិតភពអង្គារជាលើកដំបូង ក្នុងរយៈចម្ងាយ៨លានគីឡូម៉ែត្រនៃយាន។ ម៉ាឡាកាំង Starman និងរថយន្ត Roadster មានគន្លងគោចរជុំវិញព្រះអាទិត្យ ៥៥៧ថ្ងៃនៃផែនដី។

គិតត្រឹមនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តៃកុងឡានមួយនេះបានធ្វើដំណើរប្រហែល២.១ប៊ីលានគីឡូម៉ែត្រ នៅក្នុងលំហ ដែលមានន័យវាបានបើកបរចំនួន៥៧ដង នៃផ្លូវទាំងអស់នៅលើផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T