មិនខ្លាចគ្រោះថ្នាក់! ជនជាតិមីយ៉ាន់ម៉ា ៤នាក់ ឆ្លងដែនខុសច្បាប់ ត្រូវចាប់ខ្លួនបាននៅព្រំដែន...

//s9.kh1.co/58/58b3aced17cf9f01ea3c7f62dd1199362f0eeebd.jpg
សង្គម

 ១២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជនជាតិមីយ៉ាន់ម៉ា ៤ នាក់ត្រូវបានចាប់ខ្លួនដោយក្រុមល្បាតរបស់រដ្ឋាភិបាលថៃបន្ទាប់ពីពួកគេបានលួចឆ្លងដែនកាត់តាមទន្លេ Moei ពីតំបន់ Myawaddy

ថៃ៖ ជនជាតិមីយ៉ាន់ម៉ា ៤ នាក់ត្រូវបានចាប់ខ្លួនដោយក្រុមល្បាតរបស់រដ្ឋាភិបាលថៃបន្ទាប់ពីពួកគេបានលួចឆ្លងដែនកាត់តាមទន្លេ Moei ពីតំបន់ Myawaddy ក្នុងរយៈពេលតែប៉ុន្មានម៉ោងកាលពីថ្ងៃចន្ទ។ ពួកគេទាំងបួននាក់ត្រូវបានប្រទះឃើញដោយកងកម្លាំងប៉ូលីស និងបុគ្គលិកស៊ីវិលធ្វើការល្បាតរួមគ្នា ខណៈពេលដែលពួកគេលាក់ខ្លួននៅក្នុងព្រៃក្បែរភូមិ Don Chai ស្ថិតក្នុងតំបន់ Mae Tao ស្រុក Mae Sot ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេមិនមានលិខិតឆ្លងដែនឬឯកសារធ្វើដំណើរផ្សេងទៀតទេ។ ពួកគេបានសារភាពដោយប្រាប់អត្តសញ្ញាណរបស់ពួកគេគឺទីមួយឈ្មោះ Aung Ku អាយុ ២៩ ឆ្នាំ, ទីពីរឈ្មោះ Thana អាយុ ២៤ ឆ្នាំ, ទីបីឈ្មោះ Ah Jo អាយុ ៥៥ ឆ្នាំ និងទីបួនឈ្មោះ Ah Thu អាយុ ៥០ ឆ្នាំ។

ជនជាតិមីយ៉ាន់ម៉ាទាំង ៤ នាក់ដែលត្រូវចាប់ខ្លួនបាន
ជនជាតិមីយ៉ាន់ម៉ាទាំង ៤ នាក់ដែលត្រូវចាប់ខ្លួនបាន

Ah Jo និង Ah Thu បានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀន។ កងកម្លាំងប៉ូលីសក៏បានរកឃើញប្រាក់ ១២,៣៤៩ បាត និងទូរស័ព្ទចល័តមួយគ្រឿងដែលជាទ្រព្យសម្បតិ្តរបស់ឈ្មោះ Ah Thu ផងដែរ។ ពួកគេត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលីស Mae Sot ដែលជាកន្លែងពួកគេត្រូវបានចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់។ ចំណែក Ah Jo និង Ah Thu ត្រូវបានចោទប្រកាន់បន្ថែមពីបទប្រើប្រាស់គ្រឿងញៀន។

ការយាមល្បាតតាមបណ្តោយព្រំដែនត្រូវបានពង្រឹងបន្ថែមដើម្បីរារាំងការឆ្លងដែនខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ាដែលប្រទេសនេះកំពុងតែមានចំនួននៃការឆ្លងជំងឺ COVID-១៩ កំពុងតែកើនឡើង។

រូបតំណាង
រូបតំណាង

កាលពីថ្ងៃអាទិត្យក្រុមអ្នកភូមិក្នុងតំបន់មួយក្រុមបានប្រមូលផ្តុំគ្នានៅមុខច្រកព្រំដែននៅឯស្ពានមិត្តភាពថៃ - មីយ៉ាន់ម៉ាទី ២ នៅឯ Ban Wang Ta Khian នៅក្នុងតំបន់ Tha Sai Luat ។ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរខេត្តទាំងអស់បិទច្រកព្រំដែនទាំងអស់ក្នុងខេត្តនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ តាមរយៈការឆ្លងកាត់ព្រំដែនរហូតដល់ស្ថានភាពត្រូវបានដោះស្រាយបន្ទាប់ពីមានជនជាតិមីយ៉ាន់ម៉ា ៣ នាក់បានធ្វើតេស្តិ៍រកឃើញជំងឺនេះនៅព្រំដែនថៃ។

គួររំលឹកផងដែរថា អ្នកភូមិបានដាក់លិខិតរបស់ពួកគេទៅអភិបាលខេត្ត Pongrat Piromrat តាមរយៈមន្រ្តីស្រុកមុនពេលពួកគេបំបែកគ្នា៕

រូបតំណាង
រូបតំណាង

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T