ចង់ដឹងអត់ថា រវាង Messi និង Ronaldo តើ Mbappe រើសយកអ្នកណាមករួមក្រុម?

//s9.kh1.co/4e/4ef78533804db494e7a105d947137c300e95c91c.jpg
កីទ្បា

 ១២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចង់ដឹងអត់ថា រវាង Messi និង Ronaldo តើ Mbappe រើសយកអ្នកណាមករួមក្រុម?

កំណត់ត្រាស៊ុតបាល់បញ្ចូលទី គួរឱ្យកត់សំគាល់របស់ Kylian Mbappé នៅ Champions League គឺអស្ចារ្យជាង Cristiano Ronaldo ឬ Lionel Messi ពួកគេមានអាយុ ២១ ឆ្នាំដូចគ្នា ។ កាលពីខែកុម្ភៈឆ្នាំមុន ខ្សែប្រយុទ្ធក្រុម PSG រូបនេះបានតាមស្មើកំណត់ត្រារបស់កីឡាករ Ronaldo ប្រេស៊ីល ក្នុងការប្រកួតពានអឺរ៉ុប នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីទល់នឹងក្រុម Manchester United ហើយកេរ្តិ៍ឈ្មោះរបស់គាត់ នៅតែបន្តកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappé
កីឡាករ Kylian Mbappé

ពីពេលនោះមក មនុស្សជាច្រើនបានប្រៀបធៀបទម្រង់លេងរបស់កីឡាករវ័យក្មេងរូបនេះ ទៅនឹង​ Ronaldo និង Messi ហើយអាចជំនួសកន្លែងរបស់ស្ដេចបាល់ទាត់ទាំង​​ ២ ផងដែរ​។ ឆ្លើយតបទៅកាន់សារព័ត៌មាន France Football ដែលបានសួថា បើមានជម្រើសរវាង Messi និង Ronaldo តើនឹងរើសយកអ្នកមករួមក្រុម ? Mbappe បាននិយាយថា "ប្រសិនបើខ្ញុំមានជម្រើសរវាង Messi និង Ronaldo ដើម្បីលេងជាមួយខ្ញុំ ខ្ញុំនឹងអង្គុយលើកៅអី បម្រុង ហើយសម្លឹងមើលពួកគេទាំងពីរនាក់លេងជាមួយគ្នា ដើម្បីប្រាកដថាយើងនឹងឈ្នះការប្រកួតនោះ។ " 

កីឡាករ Kylian Mbappé កាល ១៣ ឆ្នាំមុន 
កីឡាករ Kylian Mbappé កាល ១៣ ឆ្នាំមុន 

គួរឱ្យដឹងផងដែរថា ១៣ ឆ្នាំមុន Mbappe បាន​ដាក់តាំងរូបរបស់ Ronaldo នៅក្នុងបន្ទប់របស់គាត់។ ឪពុករបស់ Mbappe បានប្រាប់ France Football កាលពីឆ្នាំ ២០១៦ ថា កូនប្រុសរបស់គាត់ធ្លាប់ចំណាយពេលរាប់ម៉ោងមើលវីដេអូរបស់ Ronaldo នៅលើអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះកាលពីឆ្នាំមុន Mbaape បានប្រាប់សារព័ត៌មាន  MARCA  ថា Ronaldo ជាតួអង្គដ៏សំខាន់​ និងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះអាជីពរបស់គេផងដែរ៕

ប្រភព ៖  Sport Bible

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T