កីឡាករ Mbappe ទទួលបានការកោតសរសើរពី Idol របស់ខ្លួនរូបនេះ

//s9.kh1.co/35/356fc4b612048f5c11ccceb8b7c863190f9377f5.jpg
កីទ្បា

 ១២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Kylian Mbappe ទទួលបានការកោតសរសើរពី Cristiano Ronaldo បន្ទាប់ពីបានធ្វើការប្រកួតតទល់គ្នានៅ UEFA Nations League កាលពីថ្ងៃអាទិត្យនេះ។

កីឡាករ Kylian Mbappe ទទួលបានការកោតសរសើរពី Cristiano Ronaldo បន្ទាប់ពីបានធ្វើការប្រកួតតទល់គ្នានៅ UEFA Nations League កាលពីថ្ងៃអាទិត្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាអ្នកទាំងពីរមានការខិតខំប្រឹងប្រែងក្នុងការរកគ្រាប់បែបណាក៏ដោយ ក្រុមខ្លាំងទាំងពីរមិនអាចរកគ្រាប់បាន ឡើយ ដោយបញ្ចប់ការប្រកួតត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ នៅតង់ទី២ កំពូលកីឡាករទំាងពីរត្រូវបានគេថតជាប់ កាយវិការយ៉ាងជិតស្និតជាមួយស្នាមញញឹម ខណៈពេលដែល Mbappe និង Ronaldo បានជួបតទល់គ្នាជាលើក ដំបូង នៅ Nations League កាលពីថ្ងៃអាទិត្យនេះ។

 កីឡាករ Cristiano Ronaldo និងកីឡាករ​ Kylian Mbappe 
 កីឡាករ Cristiano Ronaldo និងកីឡាករ​ Kylian Mbappe 

លោក Deschamps បានលើកឡើងថា៖ “Ronaldo គឺជា Idol របស់កីឡាករ Mbappe។ ប៉ុន្តែខ្ញុំគិតថា Ronaldo គឺក៏ជានិមិត្តរូបរបស់កីឡាករបាល់ទាត់វ័យក្មេងជាច្រើនផងដែរ។ វាពិតជាលំបាកណាស់ក្នុងការប្រៀបធៀបពួកគេ​ ព្រោះ កីឡាករ Ronaldo បានលេងយ៉ាងល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

 កីឡាករ Cristiano Ronaldo និងកីឡាករ​ Kylian Mbappe 
 កីឡាករ Cristiano Ronaldo និងកីឡាករ​ Kylian Mbappe 

យ៉ាងណាមិញ លោកបន្តទៀតថា៖ “យើងមិនអាចធ្វើការប្រៀបធៀបកីឡាករទាំងពីរនៅពេលនេះបានទេ ព្រោះពួកគេមានអាយុខុសគ្នា ហើយខ្ញុំគិតថា វាជាការប្រសើរក្នុងការប្រៀបធៀបគ្នានៅពេលដែលកីឡាករ Mbappe មានអាយុដូចកីឡាករ Cristiano នៅពេលនេះ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេទាំងពីរគឺជាកីឡាករកំពូលក្នុងពេលបច្ចុប្បន្ន៕

ប្រភពGoal

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T